ឯកឧត្តម អ៊ុន ចាន់​ដា និង​ឯកឧត្តម ខ្លូត ផន រួម​ដំណើរ​ដោយ​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត និង​មន្ត្រីរាជការ បាន​អញ្ជើញ​នាំយក​នូវ​ទេយ្យទាន និង​ទៀនវស្សា​ប្រគេន​ព្រះសង្ឃ​គង់នៅ​វត្ត​ចំនួន​៤ ក្នុង​ក្រុង​កំពង់ចាម

ខេត្ត​កំពង់ចាម ៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៨ ខែមិថុនា ឆ្នាំ​២០២០​នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួម​ដំណើរ​ដោយ​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត និង​មន្ត្រីរាជការ បាន​អញ្ជើញ​នាំយក​នូវ​ទេយ្យទាន និង​ទៀនវស្សា​ប្រគេន​ព្រះសង្ឃ​គង់នៅ​វត្ត​ចំនួន​៤ ក្នុង​ក្រុង​កំពង់ចាម ។

​ពិធី​ប្រគេន​ទៀន​ព្រះវស្សា​និង​ទេយ្យវត្ថុ​ទាំងនេះ ​ប្រារព្ធ​ទៅ​នៅ​វត្ត​ខេ​មវ័ន្ត (​ហៅ​វត្ត​បឹង​ស្នាយ​) ស្ថិតនៅ​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម​ ។

គួរបញ្ជាក់ថា ៖ ​ពិធី​ប្រគេន​ទៀន​ព្រះវស្សាសនេះ​រៀបចំឡើង​ដើម្បី​ថ្វាយ​ប្រគេន​ព្រះសង្ឃ សម្រាប់​ប្រើប្រាស់​តាម​តម្រូវការ​ខណៈពេលដែល​ព្រះសង្ឃ នឹង​គង់​ចាំ​ព្រះវស្សា​រយៈពេល​៣​ខែ​ក្នុង​រដូវវស្សា មិន​អនុញ្ញាត​ឱ្យ​និមន្ត​ទៅ​ទី​ឆ្ងាយ​ដាច់​រាត្រី​ឆ្លង​ថ្ងៃ​នោះ​ឡើយ លើកលែងតែ​មាន​ភារកិច្ច​សំខាន់​ចាំបាច់ ដូច​ជា​ឪពុក​ម្តាយ​ឈឺ​ធ្ងន់ ឬ​និមន្ត​ទៅ​សម្តែងធម៌​ទេសនា ដោយ តាំងចិត្ត​និមិត្ត​ត្រឡប់មកវិញ​ក្នុង​រយៈពេល ៧​ថ្ងៃ និង​ជា​ពេលវេលា​ដ៏​សំខាន់​សម្រាប់​ភិក្ខុសង្ឃ និង សាមណេ​បាន​រៀន​សូត្រធម៌ និង​វិន័យ​យ៉ាង​ខ្ជាប់ខ្ជួន​តាម​ពុទ្ធឱវាទ​ ៕

Share this post

Post Comment