ជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា អំពី​ផលប៉ះពាល់​នៃ​មេ​រោគកូ​វីដ​-១៩ ទាក់ទង​នឹង​ការអនុវត្ត​គម្រោង​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​

ជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា អំពី​ផលប៉ះពាល់​នៃ​មេ​រោគកូ​វីដ​-១៩ ទាក់ទង​នឹង​ការអនុវត្ត​គម្រោង​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​

ថ្ងៃ​ចន្ទ ៩​កើត ខែ​អាសាឍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ទទួល​ជួប​សម្ដែង​ការ គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​ព្រះរាជា ណា​ចក្រ​កម្ពុជា ដោយ​មាន​ការ​អមដំណើរ​ពី​គណៈប្រតិភូ​មួយ​ចំនួន​រួមមាន​៖ លោក KANATA Tomohiro និង​លោក TOKIOKA Toshikazu ជា​លេខា​ទីមួយ និង​លោក​Mr. HIROSE Atsushi ជា​លេខា​ទី​ពីរ​អម​ស្ថានទូត​ផងដែរ​។

​ជំនួប​នេះ​មាន​គោលបំណង​ពិភាក្សា​អំពី​ផលប៉ះពាល់​នៃ​មេ​រោគកូ​វីដ​-១៩​ទាក់ទង​នឹង​ការអនុវត្ត​គម្រោង​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​នៅ​កម្ពុជា ការផ្លាស់ប្ដូរ​ទស្សនៈ​ទៅវិញទៅមក​ស្ដីអំពី​ផលប៉ះពាល់​មេ​រោគកូ​វីដ​-១៩ និង​របាយការណ៍​ពី​ភាគី​ជប៉ុន​ទាក់ទង​នឹង​គម្រោង​កំពង់ផែ​ក្រុងព្រះសីហនុ​ផងដែរ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ជូន​គណៈប្រតិភូ​អំពី​ដំណើរការ​រលូន​នៃ​គម្រោង​សាងសង់​ពង្រីក និង​លើកកម្ពស់​គុណភាព​ផ្លូវជាតិ​លេខ​៥ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ គម្រោង​សាងសង់​ពង្រីក​និង​លើកកម្ពស់​គុណភាព​ផ្លូវជាតិ​លេខ​២​និង​២២ និង​គម្រោង​អភិវឌ្ឍ​ហេ​ដ្ឋា រចនាសម្ព័ន្ធ​មួយ​ចំនួន​ផ្សេងទៀត ក្នុងអំឡុងពេល​ដែល​ពិភពលោក​កំពុង​ទទួល​រង​នូវ​ការឆ្លង​រាតត្បាត ពី​មេ​រោគកូ​វីដ​-១៩ ដែល​ក្នុងនោះ​រួម​មាន​កម្ពុជា​ផង​ដែរ​។

​ដោយឡែក​ទាក់ទង​នឹង​ការឆ្លង​រាតត្បាត​នៃ​មេ​រោគកូ​វីដ​-១៩​នេះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​ស្នើឲ្យ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ពិចារណា​លើ​ការបន្ធូរបន្ថយ​ចំពោះ​វិធានការ និង​ការបង្ការ​មេ​រោគកូ​វីដ​-១៩​ចំពោះ មន្ត្រី​ជំនាញការ និង​អ្នកបច្ចេកទេស​ជប៉ុន​ដែល​ត្រូវ​មក​បំពេញ​ការងា​រ​លើ​គម្រោង​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​រូបវន្ត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

​ជា​ការឆ្លើយតប ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​និង​គណៈប្រតិភូ​ថា នឹង​លើក​បញ្ហា​នេះ​ទៅ​ក្រសួង​សុខាភិបាល ដើម្បី​ពិចារណា​លទ្ធភាព​បន្ធូរបន្ថយ​ចំពោះ​ការអនុវត្ត​វិធានការ និង​ការបង្ការ​មេ​រោគកូ​វីដ​-១៩​នៅ​កម្ពុជា ដើម្បី​ឱ្យ​មន្ត្រី​ជំនាញការ និង​អ្នកបច្ចេកទេស​ជប៉ុន​អាច​មក​បំពេញ ការងារ​នៅ​កម្ពុជា​ដោយ​គ្មាន​ភាព​រាំងស្ទះ​។

​ជាមួយគ្នា​នេះ​ផង​ដែរ ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​សម្តែង​នូវ​ការកោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ប្រកប​ដោយ​គតិ បណ្ឌិត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​សមត្ថភាព​អាច​គ្រប់គ្រង និង​បង្កា​រការ​រាតត្បាត មេ​រោគកូ​វីដ​-១៩ បាន​យ៉ាង មាន​ប្រសិទ្ធភាព ដោយ​គិត​រហូត​មក​ទល់​ពេល​នេះ​កម្ពុជា​ទទួលបាន​តែ​ករណី​នាំចូល​ពី​ខាងក្រៅ​ប៉ុណ្ណោះ​៕

Share this post

Post Comment