Wednesday, July 26, 2023

ម្ចាស់ដី​ស្របច្បាប់​ស្នើ​អាជ្ញាធរស្រុកកណ្តាលស្ទឹង​បង្ក្រាប​ក្រុម​អណាធិបតេយ្យ​ចាប់​ដី​សង់​រោង​លើ​ដីមាន​ម្ចាស់ស្របច្បាប់....!

 ខេត្តកណ្ដាល ៖ ម្ចាស់ដីកាន់កាប់ស្របច្បាប់​បានទទូចស្នើសុំដល់អាជ្ញាធរស្រុកកណ្តាលស្ទឹងខេត្តកណ្តាល មេត្តា​ចុះបង្ក្រាបទៅលើក្រុមអាណាធិបតេយ្យដែលចូលទៅចាប់ដីសង់រោងស្នាក់នៅដោយខុសច្បាប់ទាំងស្រុង។

ជាក់ស្តែងកាលពីព្រឹកថ្ងៃទី ២៦ ខែមករា គណបញ្ជាការឯកភាពឃុំជើងកើប ស្រុកកណ្តាលស្ទឹង​បានចុះទៅហាមឃាត់ក្រុម​​អាណាធិបតេយ្យដែលនាំគ្នាចុះទៅចាប់ដី ដែលមានម្ចាស់កាន់កាប់ស្របច្បាប់ស្ថិតនៅជាប់ទំនប់តាហោក្នុងភូមិ ប្រជុំអង្គ ភូមិពោធិភ្នាត និងភូមិឆ្មាពូន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយខុសច្បាប់និងគ្មានលិខិតស្នាមអ្វីទាំងអស់ បើទោះបីជាកម្លាំងអាជ្ញាធរឃុំចុះទៅហាមឃាត ប៉ុន្តែក្រុមអាណាធិបតេយ្យឆ្លើយថាពួកគាត់មករស់នៅលើដីរដ្ឋ​។
តាមប្រភពពីលោក នាវ ម៉ានី កាន់អត្តសញ្ញាណបណ្ណ័លេខ ១៣០២៤១៦៩៨ ជាម្ចាស់ដី​បានឲ្យដឹងថា ដីរបស់លោកស្ថិតនៅទីតាំង​ភូមិខាងលើមានប្លង់កាន់កាប់ស្របច្បាប់។

លោកបានសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់មេត្តាផ្តល់យុត្តិធម៌ដល់គាត់ដើម្បីបានធ្វើរបងកាន់កាប់តាមទំហ៊ុំដីរបស់គាត់។

បើយោងតាមលិខិតជូនដំណឹងរបស់លោក ឌិន ឌីម មេឃុំជើងកើប លេខ ០០១.២៤ ស.ជ.ណ ចុះថ្ងៃទី ៥ ខែមករាឆ្នាំ២០២៤ ជម្រាបជូនទៅបងប្អូនប្រជាពលរដ្ឋដែលរស់នៅមិនស្របច្បាប់នៅទីតាំងខាងលើ​ជាលើកទី ៤ សុំឲ្យបងប្អូនប្រជាពលរដ្ឋរុះរើរោង និងផ្ទះដែលខ្លួនរស់នៅមិនស្របច្បាប់ចេញដោយគ្មានលក្ខណ។

លិខិតរបស់លោកមេឃុំជើងកើបបានបញ្ជាក់ពីចំណារបស់អភិបាលខេត្តចុះថ្ងៃទី ១០ ខែកក្កដាឆ្នាំ២០១៩។ លិខិតជូនដំណឹងលេខ ០៩៣ ស.ជ.ណចុះថ្ងៃទី ៩ ខែសីហាឆ្នាំ២០២១ ដោយរដ្ឋបាលស្រុក។ លិខិតជូនដំណឹងលើកទី ៣ លេខ ០២៤ ស.ជ.ណ ចុះថ្ងៃទី ៤ ខែមិនាឆ្នាំ២០២២ របស់រដ្ឋបាលស្រុក។ លិខិតបញ្ជាបេសសកម្មលេខ១៩៣ ល.ប.បចុះថ្ងៃទី១ខែសីហាឆ្នាំ២០២២ ស្តីពីការចុះអនុវត្តន៍រុះរើតូបលក់ដូរលើដីកម្មសិទ្ធិ។

តាមលិខិតអះអាងពីលោកមេឃុំ ប្រជាពលរដ្ឋដែលមកសង់រោង (ចាប់ដីខុសច្បាប់) គឺមកពីឃុំកណ្តោក​និងមកពីក្រៅមូលដ្ឋាន ដូចជាស្រុកកោះធំ ក្រុងតាខ្មៅ ខេត្តតាកែវ ខេត្តកំពង់ចាម សង្កាត់ព្រែកកំពិស និងមកពីភ្នំពេញ បាន​មក​បោះ​បង្គោល​ចាប់យកដីសាងសង់ផ្ទះ និងធ្វើការលក់ទិញពីម្នាក់ទៅម្នាក់ទៀតយ៉ាងអនាធិបតេយ្យដោយគ្មានការដឹង​ឮពី​អាជ្ញាធរ​ឡើយ។

តាមប្រភពពីម្ចាស់ដីកាន់កាប់ស្របច្បាប់សុំឲ្យអាជ្ញាធរចុះបង្ក្រាបក្រុមអនាធិបតេយ្យទាំងនេះ ដើម្បីឲ្យម្ចាស់ដីបានកាន់កាប់លើដីរបស់ខ្លួនជារៀងរហូតតទៅ៕






No comments:

Post a Comment