Monday, September 25, 2023

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមថ្វាយការអរព្រះគុណប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ និងអរគុណចំពោះ អ៊ុពូមីង បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលបានអញ្ជើញមកពីតាមបណ្តារដ្ឋ និងខេត្តនានា ក្នុងសហរដ្ឋអាមេរិក និងប្រទេសកាណាដា ដើម្បីជួបជុំគ្នានៅទីក្រុងញូវយ៉ក

 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកថា ៖ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយការអរព្រះគុណប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ និងអរគុណចំពោះ អ៊ុពូមីង បងប្អូនប្រជាពលរដ្ឋខ្មែរចំនួនប្រមាណជាង ២.៥០០នាក់ ដែលបានអញ្ជើញមកពីតាមបណ្តារដ្ឋ និងខេត្តនានា ក្នុងសហរដ្ឋអាមេរិក និងប្រទេសកាណាដា ដើម្បីជួបជុំគ្នានៅទីក្រុងញូវយ៉ក។ ការណ៍នេះគឺជាការបង្ហាញនូវភាពកក់ក្តៅ ប្រកបដោយស្មារតីរួបរួម គាំទ្រជាមហាគ្រួសារតែមួយ ជូនចំពោះប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារូបខ្ញុំព្រះករុណាខ្ញុំផ្ទាល់។

ជាមួយគ្នានេះ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ក្រុមការងារយុវជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួយរៀបចំកម្មវិធីជួបជុំដ៏មានអត្ថន័យក្នុងធ្លុងសាមគ្គីភាពនៃមហាគ្រួសារខ្មែរ ប្រកបដោយភាពសប្បាយរីករាយ និងស្និទ្ធស្នាលបំផុត ។

ប្រភព៖ STPM

No comments:

Post a Comment