Monday, October 23, 2023

នគរបាលស្រុកម៉ាឡៃ បង្ក្រាបមុខសញ្ញា ជួញដូរ និងប្រើប្រាស់សារធាតុញៀន ខុសច្បាប់ ឃាត់ខ្លួន០៤នាក់


បន្ទាយមានជ័យ៖ កម្លាំងនគរបាលស្រុក ម៉ាឡៃឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន០៤នាក់ ករណីជួញដូរ និងប្រើប្រាស់ សារធាតុញៀនខុសច្បាប់ នៅវេលា ម៉ោង០៥នឹង៤០នាទីល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ក្នុងភូមិសាស្ត្រភូមិ កោះស្រួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្ត បន្ទាយមានជ័យ។

សុវត្ថិភាព ពិសេសបទល្មើសគ្រឿងញៀន។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់គ្រប់អធិការនគរបាលក្រុង ស្រុក ត្រូវ ស៊ើបអង្កេតស្រាវជ្រាវរាលបទល្មើស គ្រឿងញៀនចាប់ពីទ្រង់ទ្រាយតូចដល់ ទ្រង់ទ្រាយធំ តាមវិធានការជំនាញ។ ជាក់ស្ដែងនៅវេលាម៉ោង០៥និង៤០នាទី ល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ កម្លាំង ផ្នែកប្រឆាំងគ្រឿងញៀន បានសហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលពង្រ ចុះល្បាតក្នុងភូមិសាស្ត្រភូមិកោះ សួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្ត បន្ទាយមានជ័យ បានប្រទះឃើញ មុខសញ្ញាសង្ស័យប្រើប្រាស់ម្នាក់ឈ្មោះ ឡេង សុខហេង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកោះស្នួល ឃុំទួលពង្រ ស្រុក

ម៉ាឡៃ ខេត្តបន្ទាយមានជ័យ យើងបានធ្វើ ឃាត់សួរនាំនិងឆែកឆេររកឃើញម្សៅក្រាម សថ្លាសង្ស័យសារធាតុញៀនចំនួន០២កូន ថង់តូច។


លោកអធិការបានបន្តថា៖ក្រោយពី ឃាត់ខ្លួននិងសាកសួរចម្លើយ ឈ្មោះ ឡេង សុខហេង បានសារភាពថាថ្នាំដែលខ្លួនបាន ទិញពីឈ្មោះ សៃ ភាព ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិខ្លាងាប់ ឃុំ ទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ គឺសម្រាប់ជក់ធ្វើការក្នុងតម្លៃ២ម៉ឺនរៀល។ បន្ទាប់មក នៅថ្ងៃខែឆ្នាំដដែល វេលា ម៉ោង០៦នឹង២០នាទីល្ងាច កម្លាំងបានទៅ ឃាត់ខ្លួនមុខសញ្ញាជួញដូរឈ្មោះ សៃ ភាព ដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀនចំនួន០៥កូនថង់ តូច និងឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ គ្រឿងញៀន ចំនួន០២នាក់ទៀត ១-ឈ្មោះ អោក ហេង ភេទប្រុស អាយុ២៣ឆ្នាំ

រស់នៅភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ២-ឈ្មោះ សាន ស៊ីវន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ កោះសួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្ត បន្ទាយមានជ័យ។ ក្នុងកិច្ចប្រតិបត្តិការនេះ ឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់និង ដកហូតវត្ថុតាងសង្ស័យសារធាតុញៀនម្សៅ ក្រាមពណ៌សថ្លាសរុបចំនួន០៧កូនថង់ តូច។


បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកម្លាំង នគរបាលជំនាញអធិការនគរបាលស្រុក ម៉ាឡៃកំពុងកសាងសំណុំរឿងតាមនិតិវិធី បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យចាត់ការបន្ត ៕

No comments:

Post a Comment