Friday, October 20, 2023

ប្រជាពលរដ្ឋស្នើសុំដល់ប្រធានគណៈបញ្ជាការឯកភាព គ្រប់លំដាប់ថ្នាក់ មានវិធានការ នៅ ល្បែងភ្នាល់ជល់មាន់តាមប្រព័នអនឡាញ កំពុងដំណើរការយ៉ាងរលូន....! ?

  ភ្នំពេញ៖ ទីតាំងល្បែងភ្នាល់ជល់មាន់តាមប្រព័នអនឡាញ នៅក្នុង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ សង្ស័យមានប្រយោជន៍ផ្ទាល់ខ្លួន ជាឆ្នាំងបាយរបស់ លោកនាយប៉ុស្តិ លាក់សមគំនិត មិនរាយការណ៍ជូន លោកអធិការដើម្បីមានវិធានការបង្ក្រាប ? យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខាងលើ បានលើកឡើងថា?បច្ចុប្បន្ននេះបទល្មើសល្បែងស៊ីសង ប្រភេទមាន់ជល់ តាមប្រព័ន្ធអនឡាញ នៅក្នុងមូលដ្ឋានខាងលើ កំពុងតែបើកលេងយ៉ាងរលូន ក្នុងនោះក្រុមអ្នកញៀនល្បែងបាននាំគ្នាចូលទៅលេង ទាំងក្មេងទាំងចាស់ យ៉ាងអនាធិបតេយ្យជាទីបំផុត ដោយមិនញញើតនិងទោស ទណ្ឌបន្តិចណាសោះ ទីបំផុតធ្វើ អោយសុភាពបុរស ភ្លេចកិច្ចការងារចិញ្ចឹមប្រពន្ធកូន(ពោល)ថែម ទាំងឈានដល់ប្រើប្រាស់អំពើហឹង្សាក្នុងគ្រួសារទៀតផង។ ប្រភពខាងលើបានលើកឡើងទៀតថា?ពួកគាត់ធ្លាប់បានរាយ ការណ៌ជូនអាជ្ញាធរនិងសមត្ថខាងលើជាញឹកញយមកហើយ ប៉ុន្តែមិន មានចំណាត់ការណ៌ក្នុងការទប់ស្កាត់បនិងបង្ក្រាបឡើយ? សង្ស័យទំនងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវថ្នាំសណ្តំឬទទួលសំណែន ប្រចាំខែពីពួកមេបនល្បែងខាងនេះអស់ហើយ។ សូមជម្រាបថា៖ បើយោងតាមច្បាប់នៃការបង្ក្រាបល្បែងស៊ីសង ជំពូក៣ ទោសបញ្ញត្តិ បានចែងក្នុងមាត្រា ៤ ជនណាលេង ល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី មួយម៉ឺនរៀល(១០.០០០) ដល់ ប្រាំម៉ឺនរៀល (៥០.០០០) ឬ ដាក់គុកពីមួយថ្ងៃដល់មួយខែ។ ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទា ទោសពិន័យជាប្រាក់ពីប្រាំម៉ឺនរៀល(៥០.០០០)ដល់ ប្រាំសែនរៀល(៥០០.០០០) និងដាក់គុកពីមួយខែដល់មួយឆ្នាំ។ មាត្រា៥ ត្រូវផ្តន្ទាទិសពិន័យជាប្រាក់ពី ប្រាំលានរៀល(៥.០០០.០០០)ដល់ម្ភៃលានរៀល (២០.០០០.០០០)និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើក កន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង។ ក្នុងករណីពុំរាងចាលត្រូវផ្តន្ទាទោសពិន័យជា ប្រាក់និងដាក់គុកខាងលើជាអតិបរមា នឹងមាត្រា ៦-៧-៨-៩-១០ និង១១ទៀតផង។ សូមជម្រាបថា? ល្បែងស៊ីសងគឺជាអំពើល្មើសច្បាប់ ដែលរាជ រដ្ឋាភិបាល នៃព្រះរាជាណាចក្រ កម្ពុជា តែងតែចេញបទបញ្ជាដល់អាជ្ញាធរនិង សមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបអោយខានតែបាន ដើម្បីអនុវត្តន៍នូវគោលនយោបាយភូមិឃុំសង្កាត់មានសុ វត្ថភាពទាំង៧ចំណុច។ ប្រភពដដែលបានបន្តថារាល់ថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខសុវត្ថិភាពរបស់ពួកគាត់ ព្រោះថាបើទីកន្លែងណាមានបើកល្បែងស៊ីសងទីកន្លែងនោះមិនយូរទេនឹងកើតមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគោសផ្ទះ របស់ប្រជាពលរដ្ឋជាក់ជាមិនខាន ជាពិសេសទីតាំងមួយកន្លែងនេះគឺសម្បូរទៅដោយភ្ញៀវដែលមានលុយច្រើនចូលទៅលេងជារៀងរាល់តែម្តង។ មហាជនបានដាក់ជាចម្ងល់ថា តើបទបញ្ជា និងគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ត្រង់ចំណុច ទី 2 បានដាក់ចេញ( គ្មានបទល្មើស លួចឆក់ប្លន់ គ្រឿងញៀន ល្បែងស៊ីសង ដោយខុសច្បាប់ នឹងបទល្មើសគ្រប់ប្រភេទ) របស់ រាជរដ្ឋាភិបាល នៃព្រះរាជជាណាចក្រកម្ពុជា ដែលបានដាក់ ឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្ត សាបរលាបអស់ ហើយមែនទេ ទើបបានជាអាជ្ញាធរនិង សមត្ថកិច្ច នាំគ្នាសំងំស្ងៀម មិនមាន វិធានការច្បាប់ចំពោះក្រុមបនល្បែងស៊ីសង បំពុលសង្គមទាំងនោះ? មហាជនបានសំណូមពរដល់ ប្រធានគណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ មេត្តាជួយដាក់បទបញ្ជាដល់សមត្ថកិច្ចក្រោមឱវាទ អោយចុះមកទប់ស្កាត់និងបង្ក្រាប បនល្បែងស៊ីសងដោយខុសច្បាប់ ប្រភេទមាន់ជល់ តាមប្រព័ន្ធអនឡាញ ភ្នាល់ដាក់ប្រាក់ ខាងលើ ដែលបានបើកលេងយ៉ាងគគ្រឹកគគ្រេងផងទាន។ យ៉ាងអនាធិបតេយ្យជាទីបំផុតធ្វើ អោយសុភាពបុរស ភ្លេចកិច្ចការងារចិញ្ចឹមប្រពន្ធកូន(ពោល)ថែម ទាំងឈានដល់ប្រើប្រាស់អំពើហឹង្សាក្នុងគ្រួសារទៀតផង។

No comments:

Post a Comment