Wednesday, October 25, 2023

ព្រឹកថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយចំនួន២៧ផ្សេងទៀត

 


ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ នឹងអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាង គណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត។ ពិធីនេះធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា។

គណបក្សនយោបាយទាំង២៨ ដែលនឹងចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពជាមួយគ្នានេះរួមមាន៖

*១៖ គណបក្សប្រជាជនកម្ពុជា
*២៖ គណបក្សខ្មែររួបរួមជាតិ
*៣៖ គណបក្សពន្លឺថ្មី
*៤៖ គណបក្សសញ្ជាតិកម្ពុជា
*៥៖ គណបក្សខ្មែរក្រោក
*៦៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
*៧៖ គណបក្សរស្មីខេមរា
*៨៖ គណបក្សខ្មែរសាធារណរដ្ឋ
*៩៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
*១០៖ គណបក្សយុវជនកម្ពុជា
*១១៖ គណបក្សធម្មាធិបតេយ្យ
*១២៖ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
*១៣៖ គណបក្សខ្មែរតែមួយ
*១៤៖ គណបក្សឯកភាពជាតិខ្មែរ
*១៥៖ គណបក្សកម្លាំងប្រជាធិបតេយ្យ
*១៦៖ គណបក្សកសិករ
*១៧៖ គណបក្សស្ត្រីដើម្បីស្ត្រី
*១៨៖ គណបក្សបំណងពលរដ្ឋ
*១៩៖ គណបក្សខ្មែរអភិរក្ស
*២០៖ គណបក្សមហាសាមគ្គីជាតិខ្មែរ
*២១៖ គណបក្សនគរប្រជាធិបតេយ្យ
*២២៖ គណបក្សអំណាចប្រជាពលរដ្ឋ
*២៣៖ គណបក្សខ្មែរអង្គរ
*២៤៖ គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ
*២៥៖ គណបក្សម៉ូលីណាកា
*២៦៖ គណបក្សចលនាប្រជាធិបតេយ្យ
*២៧៖ គណបក្សអភិវឌ្ឍន៍កម្ពុជា
*២៨៖ គណបក្សមហានគរ។

ការចុះហត្ថលេខាចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា និងបណ្ដាគណបក្សនយោបាយផ្សេងទៀតនេះ ដើម្បីជំរុញការអនុវត្តនយោបាយបង្រួបបង្រួមជាតិឲ្យកាន់តែរឹងមាំ និងដើម្បីប្រមូលកម្លាំងស្នេហាជាតិ ចូលរួមថែរក្សាសន្ដិភាព ស្ថិរភាពនយោបាយ សំដៅធានាឲ្យបានភាពសុខសាន្ដ និងការអភិវឌ្ឍន៍ប្រទេសរយៈពេលយូរអង្វែង។

យោងតាមសេចក្ដីប្រកាសព័ត៌មាននាពេលកន្លងទៅ របស់បណ្ដាគណបក្សនយោបាយដែលប្រកាសចងសម្ព័ន្ធភាពជាមួយគណបក្សកាន់អំណាច ក៏សុទ្ធតែបានអះអាងដូចៗគ្នាថា ពួកគេបានមើលឃើញពីឆន្ទៈ និងគោលនយោបាយ ប្រហាក់ប្រហែលគ្នា វត្ថុបំណងស្រលាញ់ការពារសន្តិភាព រក្សាស្ថិរភាពនយោបាយដើម្បីបន្តភាពរីកចម្រើនជាលំដាប់ ដូច្នេះហើយទើបសម្រេចចិត្តស្នើសុំចងសម្ព័ន្ធភាពពុំមានការរុញរាឡើយ។

គណបក្សនយោបាយទាំងនោះ បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាតវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅ រកសុខសន្តិភាព រក្សាបានស្ថិរភាព និងការអភិវឌ្ឍប្រទេសរីកចម្រើនឥតឈប់ឈរ៕

No comments:

Post a Comment