Monday, October 23, 2023

ប្រជាពលរដ្ឋស្នើសុំ ឯកឧត្តមស្នងការនគរបាល ខេត្តកំពង់ចាមមានវិធានការ មាន់ជល់អនឡាញ កំពុងដំណើរការយ៉ាង រលូន....!




ភ្នំពេញ៖ ទីតាំងល្បែងភ្នាល់ដាក់ប្រាក់ ជាប្រភេទមាន់ជល់អនឡាញ  ដែលស្ថិតនៅក្នុងភូមិ កំពង់ក្តី ឃុំកំពុងរាប ស្រុកកោះសូទិន  ខេត្តកំពង់ចាម។

សង្ស័យមានប្រយោជន៍ផ្ទាល់ខ្លួន អ្វីមួយហើយ បានជាលោកនាយប៉ុស្តិ លាក់សមគំនិត មិនរាយការណ៍ជូន ប្រធានគណៈបញ្ជាការឯកភាពឃុំ ហ្នឹង លោកអធិការដើម្បីមានវិធានការបង្ក្រាប ? 

យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខាងលើ បានលើកឡើងថា?បច្ចុប្បន្ននេះបទល្មើសល្បែងស៊ីសង ប្រភេទមាន់ជល់ អនឡាញ នៅក្នុងមូលដ្ឋានខាងលើ កំពុងតែបើកលេងយ៉ាងរលូន ក្នុងនោះក្រុមអ្នកញៀនល្បែងបាននាំគ្នាចូលទៅលេង ទាំងក្មេងទាំងចាស់ យ៉ាងអនាធិបតេយ្យជាទីបំផុត ដោយមិនញញើតនិងទោស ទណ្ឌបន្តិចណាសោះ ទីបំផុតធ្វើ អោយសុភាពបុរស ភ្លេចកិច្ចការងារចិញ្ចឹមប្រពន្ធកូន(ពោល)ថែម ទាំងឈានដល់ប្រើប្រាស់អំពើហឹង្សាក្នុងគ្រួសារទៀតផង។

សូមជម្រាបថា? ល្បែងស៊ីសងគឺជាអំពើល្មើសច្បាប់ ដែលរាជ រដ្ឋាភិបាល នៃព្រះរាជាណាចក្រ កម្ពុជា  តែងតែចេញបទបញ្ជាដល់អាជ្ញាធរនិង សមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបអោយខានតែបាន ដើម្បីអនុវត្តន៍នូវគោលនយោបាយភូមិឃុំសង្កាត់មានសុ វត្ថភាពទាំង៧ចំណុច។

ប្រភពដដែលបានបន្តថារាល់ថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខសុវត្ថិភាពរបស់ពួកគាត់ ព្រោះថាបើទីកន្លែងណាមានបើកល្បែងស៊ីសងទីកន្លែងនោះមិនយូរទេនឹងកើតមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគោសផ្ទះ។ល។ របស់ប្រជាពលរដ្ឋជាក់ជាមិនខាន ជាពិសេសទីតាំងមួយកន្លែងនេះគឺសម្បូរទៅដោយភ្ញៀវដែលមានលុយច្រើនចូលទៅលេងជារៀងរាល់តែម្តង។

មហាជនបានដាក់ជាចម្ងល់ថា តើបទបញ្ជា និងគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ត្រង់ចំណុច ទី 2 បដាក់ចេញ( គ្មានបទល្មើស លួចឆក់ប្លន់ គ្រឿងញៀនល្បែងស៊ីសង ដោយខុសច្បាប់ នឹងបទល្មើសគ្រប់ប្រភេទ) របស់ រាជរដ្ឋាភិបាល នៃព្រះរាជជាណាចក្រកម្ពុជា  ដែលបានដាក់ ឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្តសាបរលាបអស់ហើយមែនទេ ទើបបានជាអាជ្ញាធរនិង សមត្ថកិច្ច នាំគ្នាសំងំស្ងៀម មិនមាន វិធានការច្បាប់ចំពោះក្រុមបនល្បែងស៊ីសង បំពុលសង្គមទាំងនោះ?

មហាជនបានសំណូមពរដល់ ប្រធានគណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ ហ្នឹងឯកឧត្តម ស្នងការ នគរបាល ខេត្កំពង់ចាម មេត្តាជួយដាក់បទបញ្ជាដល់សមត្ថកិច្ចក្រោមឱវាទ អោយចុះមកទប់ស្កាត់និងបង្ក្រាបបនល្បែងស៊ីសងដោយខុសច្បាប់ ប្រភេទមាន់ជល់ភ្នាល់ដាក់ប្រាក់ ខាងលើ ដែលបានបើកលេងយ៉ាគគ្រឹកគគ្រេងផងទាន។ 

No comments:

Post a Comment