Saturday, October 28, 2023

បញ្ជូនខ្លួនជនសង្ស័យ២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទ

 


រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០០៖៥០នាទី នៅចំណុចហាងអាហារបួស ផ្លូវលេខ១៦៣ក្រុម៣៩ ភូមិ០៥ សង្កាត់អូរឡាំពិច ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ) មួយកើតឡើង បង្កដោយជនល្មើស ចំនួន ៣នាក់ ឈ្មោះ សុខ រ័ត្ន ឈ្មោះ ហេងជូឡេង និងឈ្មោះ អាណូ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ម៉ាក XIAO Ml ០១គ្រឿង ពីជនរងគ្រោះឈ្មោះ SILVIA HOYO បានសម្រេច។


ក្រោយកើតហេតុភ្លាមៗ កម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នាយកដ្ឋានដ្ឋាននគរបាលព្រហ្មទណ្ឌ បាន ធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ ឆែកកាមេរ៉ាសុ វត្តិភាពតាមដងផ្លូវ និងប្រមូលប្រភពពត៍ មានរហូតឈានដល់ការកំណត់ អត្តសញ្ញាណជនសង្ស័យ និងធ្វើការ ឃាត់ខ្លួនជនសង្ស័យ ជាក់ស្តែង បាន ចំនួន០២នាក់ រួមមាន៖ ឈ្មោះ សុខ រ័ត្ន និង ឈ្មោះ ហេង ជូឡេង ហើយបាននាំខ្លួជនសង្ស័យទាំង០២នាក់មកកាន់នាយកដ្ឋាននគរបាលព្រហ្មទ័ណ្ឌដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។


ផ្អែកតាមចម្លើសារភាព សមត្ថកិច្ចយើងសន្និដ្ឋានបានថា៖ ឈ្មោះ សុខ រ័ត្ន ហៅតេវ, ឈ្មោះ ហេង ជូឡេង ពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីជនរងគ្រោះ ឈ្មោះ SILVIA HOYO កាលពីថ្ងៃទី២០/១០/២០២៣ វេលាម៉ោង ០០និង៥០នាទី នៅចំណុចហាងអាហារបួសផ្លូវលេខ១៦៣ ក្រុម៣៩ ភូមិ០៥ សង្កាត់អូរឡាំពិច ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ ប្រាកដមែន៕

No comments:

Post a Comment