Thursday, October 12, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងទទួលបាននូវសុខភាពល្អបរិបូរណ៍ ជោគជ័យគ្រប់ភារកិច្ច ក្នុងឱកាសបុណ្យភ្ជុំបិណ្

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ បានផ្ញើសារជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមធ្វើដំណើរសូមប្រកបដោយសុខសុវត្ថិភាព និងទទួលបាននូវសុខភាពល្អបរិបូរណ៍ ជោគជ័យគ្រប់ភារកិច្ច ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

តាមរយៈសារបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជូនពរបងប្អូនជនរួមជាតិដូច្នេះថា «ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សូមជូនពរ លោកតាលោកយាយ អ៊ំប្រុសអ៊ំស្រី ពូមីង បងប្អូន កូនក្មួយ ទាំងអស់ សូមប្រកបដោយសុខសុវត្ថិភាពក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើត និងទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច»

សូមជម្រាបថា នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ប្រជាពលរដ្ឋបាននាំគ្នាសម្រុកចាកចេញពីរាជធានីភ្នំពេញ ដើម្បីទៅកាន់ស្រុកកំណើត ជួបជុំគ្រួសារ បងប្អូន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ៕

No comments:

Post a Comment