Saturday, October 28, 2023

សង្វៀនល្បែង(បញ្ជាល់មាន់ បៀរ អាប៉ោង )ប្រជាពលរដ្ឋស្នើសុំ ប្រធានគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ មានវិធានការ នៅចំណុច ចំការស្វាយចន្ទី មួយកន្លែងស្ថិតក្នុង ឃុំឯកភាព ស្រុកអូរជុំ បាននាំគ្នាបើកលេងយ៉ាងអនាធិបតេយ្យ ដោយមិនខ្លាច..... !!!

 


សង្វៀនល្បែង(បញ្ជាល់មាន់ បៀរ អាប៉ោង )ប្រជាពលរដ្ឋស្នើសុំ ប្រធានគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ មានវិធានការ  នៅចំណុច ចំការស្វាយចន្ទី មួយកន្លែងស្ថិតក្នុង ឃុំឯកភាព ស្រុកអូរជុំ  បាននាំគ្នាបើកលេងយ៉ាងអនាធិបតេយ្យ ដោយមិនខ្លាច..... !!!


ខេត្តរតនគិរី ÷ ប្រភពរាយការណ៍ពីប្រជាពលរដ្ឋ ប្រាប់មកអង្គភាពសារព័ត៌មានយើងខ្ញុំឲ្យបានដឹងថា}មានទីតាំងសង្វៀនល្បែង}បញ្ជាល់មាន់ បៀរ និងអាប៉ោង}ខុសច្បាប់ខ្នាតធំ នៅចំណុច ចំការស្វាយចន្ទី មួយកន្លែងស្ថិតក្នុង ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ខណៈបនល្បែងសុីសង កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងមិនរំខានដល់សមត្ថកិច្ចមូលដ្ឋាន។


តាមសេចក្តីរាយការណ៍បានប្រាប់មកថា!  ម្ចាស់ទីតាំងសង្វៀនល្បែងសុីសង ស្ថិតក្នុង.ភូមិ.ឃុំ.ខាងលើ បាននាំគ្នាគៀងគរក្រុមញៀនល្បែងគ្រប់ទិសទីឲ្យជួបជុំ! លេងល្បែង(បញ្ជាល់មាន់ បៀរ និងអាប៉ោង)ខុសច្បាប់ នៅចំណុច ចំការស្វាយចន្ទី មួយកន្លែងយ៉ាងពពាក់ពពូន បែរជា.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន អសមត្ថភាព ក្នុងការទប់ស្កាត់ និងបង្ក្រាប។


ប្រភពដដែលបានឲ្យដឹងទៀតថា! ទីតាំងសង្វៀនល្បែង(បញ្ជាល់មាន់ បៀរ និងអាប៉ោង)ខុសច្បាប់ខ្នាតធំ នៅចំណុច ចំការស្វាយចន្ទី មួយកន្លែងស្ថិតក្នុង ឃុំឯកភាព ស្រុកអូរជុំ នៅតែដំណើរការបើកលេងស្រែក ហ៊ោរ កញ្ជ្រៀវ ទ្រហឹង អឺងកង បង្កភាពអនាធិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប! សង្ស័យបាន លាភសក្ការៈ និងផលប្រយោជន៍ ពីម្ចាស់បនល្បែងមួយនេះ ផងក៏មិនដឹង? បានឃើញទីតាំងបនល្បែងនេះបើកលេងបានដោយរលូន ធ្វើឲ្យពលរដ្ឋ មានការព្រួយបារម្ភ បញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។


 ប្រជាពលរដ្ឋ  សំណូមពរទៅដល់ ឧត្តមសេនីយ៍ត្រី អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគីរី ជាពិសេស ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគីរី មានវិធានការបង្ក្រាបផងទាន។










No comments:

Post a Comment