Wednesday, October 25, 2023

នគរបាលខេត្តកំពង់ឆ្នាំង ចុះល្បាតត្រួត ពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់ តាម គោលដៅសំខាន់ៗក្នុងភូមិសាស្ត ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ នឹង ការពារសន្តិសុខសុវត្ថិភាព ជូនប្រជា ពលរដ្នអោយបានល្អប្រសើរ



ខេត្តកំពង់ឆ្នាំង៖ នៅយប់ថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដោយអនុវត្តតាមការណែនាំ និងបទបញ្ជា លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នគរបាលខេត្តកំពង់ឆ្នាំង ការិយាល័យគ្រប់ គ្រងអាវុធគ្រឿងផ្ទុះនឹងជាតិពុល បាន សហការជាមួយការិយាល័យចរាចរណ៍ និងកងកម្លាំងតាមបណ្ដាអធិការដ្ឋាន នគរបាលក្រុងស្រុកទាំង៨ និងក្រុមចម្រុះ ខេត្ត បានចុះល្បាតត្រួតពិនិត្យអាវុធគ្រឿង ផ្ទុះពេលយប់ តាមគោលដៅសំខាន់ៗក្នុង ភូមិសាស្ត្រ ខេត្តកំពង់ឆ្នាំង ដើម្បីទប់
ស្កាត់បទល្មើសគ្រប់ប្រភេទ នឹងការពារសន្តិ សុខ សុវត្ថិភាពជូនប្រជាពលរដ្នអោយបាន ល្អ ប្រសើរ។ សកម្មភាពបទល្មើសចរាចរណ៍ ផ្លូវគោក បានអប់រំមនុស្សធ្វើដំណើរក្នុង ស្ថានភាពស្រវឹង(មានជាតិអាកុល) គ្មាន ពាក់មួកសុវត្ថិភាព គ្មានកញ្ចក់មើលក្រោយ គ្មានខ្សែក្រវ៉ាត់ គ្មានផ្លាកលេខ កុំអោយប្រើ ប្រាស់ស៊ីម៉ាំងកែច្នៃ ផ្ទុកលើសទម្ងន់ ប្រើ ប្រាស់រថយន្តខុសលក្ខណៈបច្ចេកទេស(ត ទ្រុង) នឹង អប់រំក្មេងៗដើរលេងពេលយប់ មួយចំនួន។






No comments:

Post a Comment