Monday, October 23, 2023

សមត្ថកិច្ចនគរបាលស្រុកបាកាន សហការ បង្ក្រាបបទល្មើសនេសាទខុសច្បាប់


ពោធិ៍សាត់៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល មេទឹក បានសហប្រតិបត្តិការចុះត្រួតពិនិត្យ បង្ការ ទប់ស្កាត់ និងបង្ក្រាប ការនេសាទ ដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ នៅ លើផ្ទៃបឹងទន្លេសាប។


លោកវរសេនីយ៍ឯក នាង វុធ អធិការ នៃ អធិការដ្ឋាននគរបាលស្រុកបាកាន បាន ប្រាប់ឲ្យដឹងថា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល មេទឹក បានសហការជាមួយកម្លាំងផ្នែក រដ្ឋបាលជលផលរាំងទិល កងរាជអាវុធហត្ថ ខេត្ត កម្លាំងយោធាខេត្ត និង កម្លាំងបរិស្ថាន ដឹកនាំដោយលោក ជិន ចាន់ថន នាយផ្នែក រដ្ឋបាលជលផលរាំងទិល បានប្រតិបត្តិការ តាំងពីម៉ោង០៧នឹង៣០នាទី រហូតដល់ ម៉ោង១៣នឹង១៥នាទី ប្រើប្រាស់ កមាំងសរបចំនន០៧នាក់ និង

កាណូត២គ្រឿង បានចុះបង្ក្រាបបទល្មើស នេសាទត្រីខុសច្បាប់(ដាក់បរ) នៅចំណុច បឹងព្រួច ស្ថិតក្នុងភូមិក្អមសំណរ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។


សមត្ថកិច្ចបានបង្ក្រាប រុះរើ និងបំផ្លាញ ចោល របាំងស្បៃមុង ចំនួន០៦ខ្សែរ ប្រវែង៦៥០ម៉ែត្រ លូកងស្បៃមុង ចំនួន១២មាត់ បង្គោលចំនួន៤៥០ដើម ព្រមទាំងដកហូត ត្រីល្អិត ចំនួន៥០គីឡូក្រាម ប្រលែងចូលទៅ ក្នុងទឹកទន្លេវិញ ចំពោះវត្ថុតាងខាងលើ សមត្ថកិច្ចបានបំផ្លាញចោលនៅហ្នឹងកន្លែង។




No comments:

Post a Comment