Friday, October 27, 2023

ជនសង្ស័យចំនួន០៦នាក់ ដែលធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ស្រាវជ្រាវបង្រ្កាបឃាត់ខ្លួន


 ជនសង្ស័យចំនួន០៦នាក់ ដែលធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ស្រាវជ្រាវបង្រ្កាបឃាត់ខ្លួន


រាជធានីភ្នំពេញ៖ ដោយអនុវតតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំង

អធិការដ្ឋាននគរបាលខណ្ឌដង្កាដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថាអធិការនគរបាលខណ្ឌដង្កោ ធ្វើការស្រាវជ្រាវឈានដល់បង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ដែលធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ។


កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០៤និង៣០នាទី នៅចំណុច ខាងមុខបុរីភ្នំពេញថ្មី ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំង អធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើការ ស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យ ចំនួន០៦នាក់ ពាក់ព័ន្ធករណីធាក់ប្លន់យក មូតូ។


ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់៖ ១-ឈ្មោះ លួង វិនសុខហាន ភេទប្រុស មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិបឹងទំ ពន់២ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ។ ២-ឈ្មោះ គឹម ហាក់ ភេទប្រុស មុខរបរ សិស្ស ស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោ កឃ្លាង ខណ្ឌសែនសុខ។ ៣-ឈ្មោះ ស៊្រុន ម៉េងលាង ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ។


៤-ឈ្មោះ វឿន ប៉ាក់ទីយ៉ា ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឈូក វ៉ា២ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញ។ ៥-ឈ្មោះ ប្រាក់ វេហារ ភេទប្រុស មុខរបរមិនពិតប្រាកដ ទីលំនៅសង្កាត់ផ្សារ


កណ្តាល១ ខណ្ឌដូនពេញ។ ៦-ឈ្មោះ ខេ ចំរើន ភេទប្រុស មុខរបរមិន ពិតប្រាកដ ស្នាក់នៅឈូកវ៉ា២ សង្កត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។


សម្ភារៈបន្សល់ទុក៖ម៉ូតូម៉ូតូ៣គ្រឿង, ទូរស័ព្ទដៃ ០២គ្រឿងនិងកាបូបស្ពាយពណ៌ ត្រេអី ចំនួន០១។


បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុង ឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌដង្កោ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី ភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕

No comments:

Post a Comment