Thursday, November 16, 2023

ភ្លេចការងារប្រចាំថ្ងៃ( បុគ្គលញៀនល្បែងមួយចំនួន) ប្រព្រឹត្តបទល្មើសល្បែងដោយខុសច្បាប់ មាន់ជល់ និងអាប៉ោង មួយកន្លែង ដោយមិនរំខាន......!!


 រាជធានីភ្នំពេញះ ទីតាំងលួចបង្កប់ល្បែងសង្វៀនជល់មាន់អាប៉ោងមួយកន្លែងនៅក្រោយស្ថានីយ៍ថោនជាប់ឃ្លាំងលក់អាត្រាក់លេងនៅក្នុងរបងស័ង្កសីស្ថិតក្នុងសង្កាត់គីឡូម៉ែលេខ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ប្រហែលជាអាជ្ញាធរពាក់ព័ន្ធក្នុងឬស្សីកែវនៅមិនទាន់ដឹងទើបបើកដំណើរការរយៈពេលពីរបីថ្ងៃនេះទេ។


បើតាមប្រភពប្រជាពលរដ្ឋបានរាយការណ៍នៅទីតាំងលួចលក់បើកសង្វៀនជល់មាន់និងអាប៉ោងកំពុងតែបើកដំណើរការពីរបីថ្ងៃហើយដោយទីតាំងមួយនេះមានអ្នកមើលការយ៉ាងតឹងរឹងក្នុងនោះក៏មានអ្នកមើលការខុសត្រូវនិងចាំដោះស្រាយជាមួយអ្នកកាសែតផងដែលហើយប្រជាពលរដ្ឋបានដាក់ការសង្ស័យថាទីតាំងសង្វៀនជល់មាន់មួយកន្លែងនេះអាចបើកដំណើរការបានប្រហែលជាម្ចាស់ទីតាំងមួយកន្លែងនេះទំនាក់ទំនងជាមួយអាជ្ញាធរពាក់ព័ន្ធនៅក្នុងខណ្ឌឫស្សីកែវរួចទៅហើយទើបអាចបើកដំណើរការបាន។


យ៉ាងណាមិញជុំវិញទីតាំងល្បែងស៊ីសងខាងលើពលរដ្ឋស្នើសុំលោក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវនិងលោក ឯក ឃុនឌឿន អភិបាលខណ្ឌមេត្តាជួយចាប់មន្ត្រីជំនាញចុះពិនិត្យទីតាំងបើកសង្វៀនជាន់មាន់ខាងលើដើម្បីធ្វើការបង្ក្រាបផង។


ជៀសវាងមានការរិះគន់ពីប្រជាពលរដ្ឋថាបើអាជ្ញាធរក្នុងខណ្ឌឫស្សីកែវមិនបើកដៃម្ចាស់ទីតាំងបើកសង្វៀនជល់មាន់មិនអាចបើកដំណើរការបានទេសង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌឬស្សីកែវនិងមានវិធានការចុះបង្ក្រាបជៀសវាងការរិះគន់របស់ប្រជាពលរដ្ឋ។


ប្រជាពលរដ្ឋស្នើសុំលោកឧត្តមសេនីយ៍ទោ ជួន ណារិន អគ្គស្នងការរងក៏ជាស្នងការរាជធានីភ្នំពេញសូមមេត្តាជួយចាត់មន្ត្រីជំនាញការិយាល័យព្រហ្មទណ្ឌក្រុងចុះស្រាវជ្រាវដល់ទីតាំងធ្វើការបង្ក្រាបទាន់ពេលវេលាក៏ដូចចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានរបស់ខ្លួន។


















No comments:

Post a Comment