Monday, November 6, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំផ្នែករាជរដ្ឋាភិបាល និងផ្នែកឯកជន ពិភាក្សាការងារលើវិស័យទេសចរណ៍នៅកម្ពុជា


 រសៀលថ្ងៃចន្ទ ទី៦ វិច្ឆិកា ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្នែករាជរដ្ឋាភិបាល និងផ្នែកឯកជន ពិភាក្សាការងារលើវិស័យទេសចរណ៍កម្ពុជា នៅវិមានសន្តិភាព។

សូមជម្រាបថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ រាជរដ្ឋាភិបាលនឹងរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីដោះស្រាយបញ្ហាប្រឈមនានា របស់វិស័យឯកជន៕

No comments:

Post a Comment