Monday, November 6, 2023

នគរបាលក្រុងប៉ោយប៉ែត ចុះបង្ក្រាបទីតាំង ខារ៉ាអូខេយីហោ SKY KTV ឃាត់ខ្លួន មនុស្សប្រុសស្រី១០៧នាក់ សង្ស័យ ប្រើប្រាស់ថ្នាំញៀន

 


បន្ទាយមានជ័យ៖ អនុវត្តតាមបទបញ្ជ របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ កាលពីវេលា


ម៉ោង២៣:៥០នាទី យប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៅ សា រឿន អធិការនៃអធិការដ្ឋាននគរបាលក្រុង ប៉ោយប៉ែត បានដឹកនាំកម្លាំងបើកប្រតិបត្តិ ការឆ្មក់ចូលបង្រ្កាបទីតាំងខារ៉ាអូខេមួយ កន្លែងយីហោ SKY KTV នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត សង្ស័យ មានករណីលក់ចែកចាយ និងប្រើប្រាស់ ថ្នាំញៀន។


ដោយមានការសម្របសម្រួលនីតិវិធីពី លោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងអម សាលាដំបូងខេត្ត ជាលទ្ធផលនគរបាល យើង បានឃាត់ខ្លួនជនសង្ស័យ ចំនួន១០៧នាក់ ស្រី ៤០នាក់ ក្នុងនោះ ជនបរទេសចំនួន៤២នាក់ ស្រី០៧នាក់ រួមមាន៖ឥណ្ឌូនេស៊ី២១នាក់ ស្រី០១នាក់,វៀតណាម ១៥នាក់ ស្រី០២នាក់ ,ចិន០៣នាក់ ស្រី០១នាក់ និងថៃ០៣នាក់ ស្រី០៣នាក់។ ក្រៅពីនេះ ដកហូតបានម្សៅម៉ត់សថ្លា ០៦កូនថង់ និង០១កូនថង់តូច,ថ្នាំកញ្ចប់ ពណ៌ក្រហម(រូបសេះ)០១កញ្ចប់, ពណ៌ក្រហម (រូបទំពាំងបាយជូរ) ០១កញ្ចប់,ពណ៌លឿង ១០កញ្ចប់,ពណ៌ ទឹកក្រូច០១កញ្ចប់ និងកញ្ចប់ថ្នាំ ពណ៌ក្រហមអក្សរ(L V)០១កញ្ចប់។


សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០២៣នេះ ទីតាំងខារ៉ាអូខេSKY KTVត្រូវបានបិទ បណ្ដោះអាសន្ន។ រីឯ

ជនសង្ស័យប្រុស-ស្រីទាំងនេញត្រូវបាននគរបាលឃាត់ខ្លួនសួរនាំ និងធ្វើតេស្ដ រកសារធាតុញៀន ដើម្បីចាត់ការបន្តតាម នីតិវិធី៕






No comments:

Post a Comment