Saturday, December 16, 2023

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងគ្រឺស្ទសាសនាផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀននៅស្រុកព្រៃនប់

 


ព្រះសីហនុ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ អនុវត្តនិងលើកកម្ពស់ការងារផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនដល់សាធារណជន និងទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំអគ្គលេខាធិការរដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសហការជាមួយគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនស្រុកព្រៃនប់ ក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទសាសនាកម្ពុជា បានធ្វើបច្ចុប្បន្នពីការងារផ្សព្វផ្សព្វផ្សាយគ្រឿងញៀនតាមរយ:ថ្នាក់ដឹកនាំ និងគ្រូគង្វាលដែលបានធ្វើការផ្សព្វផ្សាយ បណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពកាលពីពេលកន្លងមក ក្នុងពិធីបុណ្យណូអែល និងអបអរសាទរឆ្នាំថ្មីឆ្នាំសកល២០២៣ ចូល២០២៤ និងពិសារអាហារក្តីស្រឡាញ់រួមគ្នាជាមួយគ្រីស្ទបរិស័ទក្នុងខេត្តព្រះសីហនុ ដែលមានអ្នកដឹកនាំ និងគ្រូគង្វាលបង្គោលចូលរួមសរុបចំនួន ២៥០នាក់។

លោកគ្រូគង្វាល ហម គីលី ក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទសាសនាកម្ពុជាសាខាខេត្តព្រះសីហនុបានស្វាគមន៍និងបានឆ្លៀតលើកពីរបាយការណ៍នៃការចូលរួមគ្រឺស្ទបរិស័ទក្នុងការងារចូលរួមជួយការងារផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋ។ 

ថ្លែងក្នុងឯកឧត្តម គួច ចំរើន អភិបាល ប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ ក្នុងឱកាសនោះ លោកបណ្ឌិត អុី ធារិន បានលើកពីការរីកចម្រើនរបស់ស្រុកព្រៃនប់ក្រោមម្លប់សន្តិភាព និងថ្លែងអំណរគុណដល់លោកអ៊ួង យូហានប្រធានក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទសាសនាកម្ពុជា ពិសេសសាខាខេត្តព្រះសីហនុដែលបានចូលរួមការងារជួយសង្គមសំដៅថែរក្សាបាននូវសន្តិភាព និងសុខដុមនីយកម្មសាសនាស្របតាមមាគ៌ារបស់រាជរដ្ឋាភិបាលដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ។ 

ថ្លែងក្នុងនាមថ្នាក់ដឹកនាំ ពិសេស នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានកោតដល់អាជ្ញាធរស្រុកព្រៃនប់ ឃុំ និងគ្រប់វិស័យសាសនាក្នុងនោះមានគ្រីស្ទសាសនានៅខេត្តព្រះសីហនុដែលបានចូលរួមយ៉ាងសកម្មអនុវត្តនូវយុទ្ធសាស្រ្តពហុវិស័យ គោលនយោបាយភូមិ ឃុំ មានសុវត្តិភាព ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន នាំមកសុខសន្តិភាព និងចូលរួមកាត់បន្ថយបាននូវបញ្ហាគ្រឿងញៀននៅសហគមន៍ និងសំណូមពរសូមបន្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមគ្រប់លទ្ធភាព មធ្យោបាយ ដើម្បីឆ្ពោះទៅសម្រេចបាននូវឆន្ទះរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នីតិកាលទី៧ នៃរដ្ឋសភា៕









No comments:

Post a Comment