Friday, December 22, 2023

លោកឧត្តមសេនីយ៍ទោ ម៉ែន លី អញ្ជើញចូលរួមក្នុងពិធីសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅឆ្នាំ ២០២៤ របស់រដ្ឋបាលខេត្តកំពង់ធំ

 


កំពង់ធំ៖ នៅព្រឹកថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅឆ្នាំ ២០២៤ របស់រដ្ឋបាលខេត្តកំពង់ធំ ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ថ្លែងថា អង្គសន្និតបាតរបស់យើងនាពេលនេះ ពិតជាមានអត្ថន័យ និងជាឱកាស ដ៏មានសារៈសំខាន់ សម្រាប់យើងទាំងអស់គ្នា ធ្វើការវាយតម្លៃអំពីលទ្ធផលការងារដែលរដ្ឋបាលខេត្ត ខិតខំប្រឹងប្រែង សម្រេចបាន និងរួមគ្នាពិនិត្យវាយតម្លៃអំពីបញ្ហាប្រឈម ដែលនៅសល់ ដើម្បីមានមូលដ្ឋានក្នុងការកំណត់ទិសដៅការងារសម្រាប់អនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ងួន រតនៈ បន្តថ្លែងថា ឆ្នាំនេះអង្គសន្និបាតនឹងធ្វើការបែងចែកក្រុមពិភាក្សាជា ០៨ ក្រុម ដើម្បីពិភាក្សាលើប្រធានបទសំខាន់ៗ ក្នុងគោលបំណងប្រមូលធាតុចូលពីសមាជិក 
នៃអង្គសន្និបាតទៅលើរបាយការណ៍ និងទិសដៅ ព្រមទាំងគោលការណ៍សំខាន់ៗ សម្រាប់អនុវត្តក្នុងឆ្នាំ២០២៤ បន្តទៅទៀត។ ហើយលទ្ធផលសម្រេចបានគួជាទីមោទនៈក្នុងឆ្នាំ២០២៣។

កន្លងមក គឺជាលទ្ធផលនៃកិច្ចខិតខំអស់ពីកម្លាំងកាយចិត្ត ដោយឈរលើស្មារតីទទួល ខុសត្រូវខ្ពស់ក្នុងការខិតខំបំពេញការងារតាមតួនាទី ភារកិច្ច ប្រកបដោយ ឆន្ទៈម្ចាស់ការ ភក្ដីភាព មនសិការ វិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ ពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងការចូលរួមពីដៃគូរអភិវឌ្ឍ សប្បុរសជន អ្នកពាក់ព័ន្ធនានានិងជាពិសេស គឺការសហការ និងការចូលរួមពីប្រជាពលរដ្ឋ ។ 

លើសពីនេះទៀត ទោះជាយ៉ាងនេះក្តី យើងក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលរដ្ឋបាលថ្នាក់ក្រោមជាតិរបស់យើង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែសហការគ្នាដោះស្រាយ និងខិតខំពង្រឹងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ឲ្យបានខ្ជាប់ខ្ជួនថែមទៀត។

សូមបញ្ជាក់ផងដែរថា៖ ប្រធានបទដែលត្រូវលើកយកមកពិភាក្សាក្នុងអង្គសន្និបាតឆ្នាំនេះ រួមមាន ០៧ ប្រធានបទ រួមមាន៖ ១.ការបង្រ្កាបទបល្មើសគ្រឿងញៀន,២.ការបង្រ្កាបទបល្មើសចោរកម្ម និងការងារគ្រប់គ្រងមុខសញ្ញាក្មេងទំនើង,៣.ការបង្រ្កាបទបល្មើសព្រៃឈើ,៤.កាបង្រ្កា បទបល្មើសនេសាទ,៥.ការដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការ,៦.វិស័សុខាភិបាល,៧.ការផ្តល់សេវាតាមរយៈមន្ទីរអង្គភាពជំនាញ ៕







No comments:

Post a Comment