Wednesday, February 21, 2024

លោក ទូច សំអុល ប្រធាន ក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យទី២ និង ព្រមទាំងមន្ត្រីក្រោមឱវាទក្នុង សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ សូមប្រកាសជាឱឡារិកគាំទ្រយ៉ាងពេញ ទំហឹង ចំពោះបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៤ ស្តីពី ការដាក់ចេញវិធាន ការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ ក្រោមជាតិ

 


(សង្កាត់ស្ទឹងមានជ័យទី២)៖ថ្ងៃពុធ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧

 ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ២០២៤កលោក ទូច សំអុល ប្រធានក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យទី២ និង ព្រមទាំងមន្ត្រីរាជការក្រោមឱវាទក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ និង ក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមប្រកាសជាឱឡារិកគាំទ្រយ៉ាងពេញ ទំហឹង ចំពោះបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៤ ស្តីពី ការដាក់ចេញវិធាន ការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ ក្រោមជាតិ ។


ការដាក់ចេញនូវបទបញ្ជាខាងលើនេះ គឺជាវិធានការដ៏ម៉ឹងម៉ាត់ នឹង មុតស្រួចរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងការប្រយុទ្ធប្រឆាំង គ្រឿងញៀន ដែលជាការពង្រឹងប្រព័ន្ធការងារ និង ក្រមសិលធម៌ របស់មន្ត្រីរាជការនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ឱ្យកាន់តែល្អប្រសើរថែមទៀត និង រួមចំណែកយ៉ាងសំខាន់ក្នុងការលុបបំបាត់គ្រឿង ញៀនលុបបំបាត់ទុក្ខកង្វល់របស់ប្រជាជនក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក៏ដូចជាប្រជាជនទូទាំងប្រទេស ព្រមទាំងជំរុញភាពស្អាតស្អំ សន្តិសុខ និង ការអភិវឌ្ឍន៍ ។


ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលជាយុវជនបន្តវេន បានខិតខំបំពេញការងារយ៉ាងស្វាហាប់ ប្រកបដោយសមត្ថភាព និងថាមពលបង្កើតបាននូវសមិទ្ធិផល ធំៗជាបន្តបន្ទាប់ ដែលជាការឆ្លុះបញ្ចាំងពីលទ្ធផល នៃការអនុវត្តគោលនយោនបាយបញ្ចកោណ ដំណាក់កាលទី១ យ៉ាងមានប្រសិទ្ធិភាព ។


យើងខ្ញុំទាំងអស់គ្នាជាសមាជិកក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មានការ ពេញចិត្តជាខ្លាំង និងសូមប្រកាសគាំទ្រ ដោយស្មោះស្ម័គ្រចំពោះការដឹកនាំ ប្រកបដោយ គតិបណ្ឌិត របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ស្របតាមមាគ៌ាដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជា បោះជំហានទៅមុខប្រកបដោយទំនុកចិត្ត ជាមួយនិងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ជាបន្តបន្ទាប់


លើគ្រប់ វិស័យ ។ យើងខ្ញុំទាំងអស់គ្នា សូមប្ដេជ្ញាចូលរួមចលនាអនុវត្តបទបញ្ហានេះ ឱ្យទទួលបានជោគជ័យ និង មានប្រសិទ្ធិភាព ។





No comments:

Post a Comment