ក្រសួងសាធារណការ ត្រៀមបង្កើត APP គម្រោង PR CARE ដើម្បីតាមដានប្រសិទ្ធភាពនៃការសាងសង់ផ្លូវ

ក្រសួងសាធារណការ ត្រៀមបង្កើត APP គម្រោង PR CARE ដើម្បីតាមដានប្រសិទ្ធភាពនៃការសាងសង់ផ្លូវ

រាជធានីភ្នំពេញ ៖ ក្រសួងសាធារណការ កំពុងពិនិត្យលទ្ធភាពអភិវឌ្ឍកម្មវិធី ដែលមានឈ្មោះហៅថា គម្រោង PR Care សម្រាប់តាមដាន គ្រប់គ្រងព័ត៌មាន ប្រវត្តិនៃការអនុវត្តន៍គម្រោងសាងសង់ វាយតម្លៃមធ្យោបាយនៃការអនុវត្តន៍គម្រោងនៅតាមការដ្ឋាន ជាដើម។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីគម្រោងរៀបចំអភិវឌ្ឍកម្មវិធី (App)សម្រាប់តាមដាន គ្រប់គ្រងព័ត៌មាន ប្រវត្តិនៃការអនុវត្តន៍គម្រោងសាងសង់ វាយតម្លៃមធ្យោបាយនៃការអនុវត្តន៍គម្រោងនៅតាមការដ្ឋាន ដោយមានការ ចូលរួមពីថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ក្រុមការងារបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង និងមន្ត្រីជំនាញមកពី អង្គភាពក្រោមឱវាទ ក្រសួងផងដែរ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ។

ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារបច្ចេកវិទ្យាព័ត៌មាន របស់ក្រសួងជួយពិនិត្យ កែសម្រួល និងសហការឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីឱ្យដំណើរការនៃការអភិវឌ្ឍន៍កម្មវិធីនេះអាចសម្រេចបានជោគជ័យតាមការគ្រោងទុក និងអាចដាក់ឱ្យដំណើរការដើម្បី ជួយសម្រួលដល់ការងារតាមដាន និងគ្រប់គ្រងការងារសាងសង់ និងជួសជុលថែទាំផ្លូវប្រកបដោយ ប្រសិទ្ធភាពខ្ពស់។

សូមជម្រាបជូនថា ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពិនិត្យលទ្ធភាពអភិវឌ្ឍកម្មវិធី(App) មួយ ដែលមានឈ្មោះថា គម្រោង PR Care ក្នុងគោលបំណងតាមដាន គ្រប់គ្រងព័ត៌មាន ប្រវត្តិនៃការអនុវត្តន៍គម្រោងសាងសង់ វាយតម្លៃមធ្យោបាយនៃការអនុវត្តន៍គម្រោងនៅតាម ការដ្ឋាន ដូចជាធនធានមនុស្ស សម្ភារៈគ្រឿងចក្រ តាមដានរបាយការណ៍វឌ្ឍនភាពការងារសម្រេចបានប្រចាំខែ ប្រកបដោយប្រសិទ្ធភាព ចាប់តាំងពី ការដំណើរការបើកការដ្ឋានសាងសង់រហូតដល់ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ៕

Share this post

Post Comment