បុរសម្នាក់សង្ស័យញៀនថ្នាំ ដុតផ្ទះ ខ្លួនឯង បណ្តាលឲ្យឆាបឆេះ៣៧ខ្នង

បុរសម្នាក់សង្ស័យញៀនថ្នាំ ដុតផ្ទះ ខ្លួនឯង បណ្តាលឲ្យឆាបឆេះ៣៧ខ្នង

បុរសម្នាក់សង្ស័យញៀនថ្នាំ ដុតផ្ទះ ខ្លួនឯង បណ្តាលឲ្យឆាបឆេះ៣៧ខ្នង

ផ្សាយចេញនៅថ្ងៃចន្ទ ២០ មិថុនា ២០២២

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យញៀនថ្នាំ បានដុតផ្ទះខ្លួនឯងចោល បណ្តាលឲ្យ ឆាបឆេះដល់ផ្ទះអ្នកជិតខាង៣៧ខ្នងផ្សេងទៀត សំណាងល្អមិនបណ្ដាលឲ្យមាន មនុស្សរបួស និងស្លាប់។ បុរសដែលញៀនថ្នាំ ដុតខ្លួនឯងនេះ ត្រូវបានគេស្គាល់ថា មានឈ្មោះ លឹម ភារុណ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ចំណុច ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បើយោងតាមប្រភពពីប្រជាពលរដ្ឌ សង្កាត់ច្បារអំពៅទី២ បានឲ្យកម្ពុជាថ្មី ដឹងថា នៅវេលាម៉ោង១៦រសៀល ថ្ងៃទី២០ ខែមិថុនានេះ នៅចំណុចភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានអគ្គិភ័យកើតឡើង បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន៣៧ខ្នងភាគច្រើនជាផ្ទះឈើ។

Share this post

Post Comment