ល្បែងកន្ទុយលេខវៀតណាម ជ្រកក្រោមផ្លាក វេរប្រាក់វីន មិនរំខានដល់ សមត្ថកិច្ច!!!
រាជធានីភ្នំពេញ ៖ ល្បែងស៊ីសង ដោយខុសច្បាប់ ប្រភេទកន្ទុយលេខវៀតណាម ដំណើរការឡើងវិញ បំពាន ប្រសាសន៍ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ដែលមានទីតាំង ចំណុចជាប់ផ្លូវជាតិលេខ 2 ចេញពីស្តុប ទៅខេត្តកណ្ដាល ប្រមាណជា 200 ម៉ែត្រ ទល់មុខ កន្លែងបង់លុយ អគ្គិសនី ចាក់អង្រែក្រោម ឈាងខាងឆ្វេង ផ្ទះបើកវីន និងបើកទទួលកត់កន្ទុយលេខ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។ កំពង់ដំណើរកាយ៉ាងរលូន មិនខ្លាច អាជ្ញាធរសមត្តកិច្ចមូលដ្ឋាន។
សកម្មភាព យោងតាមប្រជាពលរដ្ឌនៅជុំវិញ ពិនិត្យឃើញនៅលួចកត់បើកម៉ោងគ្មានពេលកំណត់ ជាសាធារណៈ ដោយបំពានអនុសាសន៍ របស់ សម្ដេច ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដាក់បទបញ្ជា បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានទាំងអស់ នៅក្នុង ព្រះរាជាណាចក្រកម្ពុជា។
សកម្មភាពខាងលើ មហាជសំណូមពរដល់ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះពិនិត្យជាក់ស្ដែង មានវិធានការ បង្ក្រាប ផងទាន។