គណះបក្សប្រជាជនសង្កាត់វាលស្បូវនឹងសង្កាត់ច្បារអំពៅ2 នាំយកអំណោយរបស់សប្បុជន ផ្តល់ជូនគ្រួសារជួបការលំបាកក្រីក្រ ចំនួន 100 គ្រួសារ

គណះបក្សប្រជាជនសង្កាត់វាលស្បូវនឹងសង្កាត់ច្បារអំពៅ2 នាំយកអំណោយរបស់សប្បុជន ផ្តល់ជូនគ្រួសារជួបការលំបាកក្រីក្រ ចំនួន 100 គ្រួសារ

គណះបក្សប្រជាជនសង្កាត់វាលស្បូវនឹងសង្កាត់ច្បារអំពៅ2 នាំយកអំណោយរបស់សប្បុជន ផ្តល់ជូនគ្រួសារជួបការលំបាកក្រីក្រ ចំនួន 100 គ្រួសារ

 

ផ្សាយចេញនៅថ្ងៃទី 01,01,2023

 

រាជធានីភ្នំពេញ៖នាព្រឹកថ្ងៃអាទិត្យ ទី01 ខែ មករា ឆ្នាំ2023 លោកស្រីប្រធានគណះបក្សប្រជាជនសង្កាត់វាលស្បូវនឹងច្បារអំពៅ2 ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រួមជាមួយម្ចាស់អំណាយ លោក សុខ ចំរើន លោកនាយប៉ុស្តិ និងក្រុមការងារគណះបក្សសង្កាត់ទាំង2 បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់ សប្បុរសជនជារបស់លោក សុខ ចំរើន ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាក ចំនួន100 គ្រួសារ ក្នុង1គ្រួសារត្រូវទទួលបាន ប៉ៅអ៊ី1 អង្ករចំនួន 20 គីឡូ ដល់ប្រជាពលរដ្ឌមកចំនួន2 សង្កាត់ ចូលរួមទទួលមកពីភូមិដើមចាន់ សង្កាត់ច្បារអំពៅ2 ចំនួន 18 គ្រួសារនឹងភូមិស្វាយតាអុក ចំនួន 32 គ្រួសារ ភូមិព្រែកជាងព្រំចំនួន 50 គ្រួសារ ក្នុងមូលដ្ឋានសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ថ្លែងសំណេះសំណាលនាឱកាសនោះលោកស្រី ប្រធានគណះបក្សសង្កាត់វាលស្បូវនឹងច្បារអំពៅ2 បានផ្ដាំផ្ញើការសួរសុខទុក្ខពី សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នឹង គណះបក្យប្រជាជនខណ្ឌច្បារអំពៅ ដែលតែងតែគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ មិនទុកអោយបងប្អូនប្រជាពលរដ្ឋលំបាកឡើយ។
ប្រធានគណះបក្សសង្កាត់វាលស្បូវ នឹងច្បារអំពៅ2 ក៏បានណែនាំដល់ប្រជាពលរដ្ឋសូមបន្តប្រុងប្រយ័ត្នខ្ពស់ ចំពោះក្មេងៗ មនុស្សចាស់ប្រុសស្រី ត្រូវប្រកាន់ខ្ជាប់អនុវត្តរាល់ថ្ងៃ នូវបីកុំនិងបីការពារបង្កាឆ្លងកូវីត 19 រាល់ក្រៅពីនេះលោកប្រធានទាំង2 បាន ផ្សព្វផ្សាយនូវតម្រូវការចាំបាច់នៅសេវ៉ាសាធាណះ នឹងសេវ៉ាសន្តិសុខ ។ល។ អជ្ញាធរភូមិ សង្កាត់ នឹងសមត្តកិច្ច លោកនគរបាលបណ្ឌល លោកនាយប៉ុស្តិ បានដាក់លេខទូរស័ព្ទតាមខ្នងផ្ទះ សំរាប់អោយបងប្អូនប្រជាពលរដ្ឌ មានបញ្ហាផ្សេងៗដើម្បីធ្វើការទំនាក់ទំនង។
ពិធីសំណេះសំណាលសួរសុខទុកនឹងចែកអំណោយ ជារបស់សប្បូរសជនលោក សុខ ចំរើន ប្រកបដោយបរិយាកាសរីករាយស្និតស្នាល ជើកជាក់គាំមទ្រាំ ស្ម័គ្រស្មោះបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បោះឆ្នោតជូន សម្ដេច ហ៊ុន សែន ទើបមានសន្តិភាព និងមានការអភិវឌ្ឍន៍ប្រទេសបានជឿនលឿន។

Share this post

Post Comment