ប្រជាពលរដ្ឋសង្ស័យលោកប្រធាននិងអនុប្រធាន រំលោភបំពានយកដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន!

ប្រជាពលរដ្ឋសង្ស័យលោកប្រធាននិងអនុប្រធាន រំលោភបំពានយកដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន!

ប្រជាពលរដ្ឋសង្ស័យលោកប្រធាននិងអនុប្រធាន រំលោភបំពានយកដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន!

ផ្សាយចេញនៅថ្ងៃទី24.01.2023

ខេត្តកំពង់ចាមះ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានផ្តល់ករណីស្តីអំពីរំលោភបំពានយកដីរដ្ឌធ្វើជាកម្មសិទ្វផ្ទាល់ខ្លួន ដោយ លោកប្រធានឈ្មោះសួង សូត្រ ហ្នឹង អនុប្រធាន ឈ្មោះ ភោគ គឹមសាន្តកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចំការលើ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម វៀតបោះបង្គោលយកដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលស្ថិតនៅក្នុងភូមិចម្ការកំប្បាស ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ដូចមានរូបភាពជូនមកជាមួយនៅខាងក្រោម។

កន្លងមកបុគ្គលិកកម្មករបម្រើការងារក្នុងកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចំការលើ រយៈពេលជាច្រើនឆ្នាំខ្លះ 20 ទៅ 30 ឆ្នាំជាង ការចែកដីដល់បុគ្គលិកកម្មករសង់លំនៅដ្ឋានពុំស្មើភាពគ្នា ក្រៅពីបក្សពួកបានត្រឹមទំហំដីទទឹង 9ទៅ 10 ម៉ែត្របណ្ដោយ 50 ម៉ែត្រ បើបក្សពួកខ្លួនបានដីជាប់ថ្នល់ជាប់ផ្លូវលំដោយឡែកទំហំក៏លើសគេដែរ ដោយហេតុនេះហើយប្រធានឲ្យប៉ុន្មានយកប៉ុណ្ណឹង មិនហ៊ានតវ៉ា ព្រោះខ្លាចលោកប្រធាននិងអនុប្រធានមានខ្សែធំនៅក្រសួងកសិកម្ម មានខ្នងនៅពីក្រោយ ថ្មីៗឮដឹងរដ្ឋមន្ត្រីក្រសួងកសិកម្មត្រូវបានផ្ទេរភារកិច្ច ទើបខ្សឹបដាក់គ្នាហើយមានការសង្ស័យឃើញលោកប្រធានអនុប្រធានវៀតយកដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

ក្រៅពីនេះលោកប្រធាននិងអនុប្រធាន ក្នុងភូមិកសិដ្ឋានទាំងមូល សុទ្ធតែបុគ្គលិកកម្មកររស់នៅ 90% មិនដែលឃើញលោកចុះសួរសុខទុក្ខកូនចៅ ជួបការលំបាក បញ្ហាផ្សេងៗ។ល។ មានតែឃើញក្រុមការងាររបស់ឯកឧត្តម ហ៊ុន ម៉ានិត ចុះជួបនឹងជួយដូចភ្លៀងរលឹម គ្រួសារជួបការលំបាកគ្រប់ខ្នងផ្ទះ ដូចជាមានអង្ករទឹកត្រី។ល។(គ្រឿងឧបភោគបរិភោគ)ដាក់អំពូលសឡាតាមផ្លូវ 50 បែកមួយក្នុងភូមិ តបណ្ដាញខ្សែភ្លើងបានតគ្រប់ផ្ទះ នឹងចាក់ដីផ្លូវក្នុងភូមិបានល្អស្អាតមិនរំខានដល់ការធ្វើដំណើរដល់ការរៀនសូត្ររបស់កូនចៅរបស់គាត់។

ដូចនេះអាងសិទ្ធខ្លួនជាប្រធាន អនុប្រធាន ខ្សែក្រាស់ធំនៅពីក្រោយ វៀតយកដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយហេតុនេះហើយប្រជាពលរដ្ឋសូមសំណូមពរដល់រដ្ឋមន្ត្រីក្រសួងកសិកម្មទើបនឹងទទួលភារកិច្ចថ្មី ហ្នឹងអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាចុះពិនិត្យជាក់ស្ដែងមានវិធានការផងទាន។

Share this post

Post Comment