Friday, July 26, 2024

យុទ្ធនាការដាំកូនឈើ ១ម៉ឺន៥ពាន់ដើម នៅ ខេត្តឧត្តរមានជ័យ ជួយបង្កើនកម្របព្រៃ បន្ថែមនៅកម្ពុជា


ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តី ក្រសួងបរិស្ថាន បានអញ្ជើញចូលរួមដាំ កូនឈើចំនួន១ ៥០០០ ដើម នៅក្នុង ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន នៅក្នុងភូមិ សាស្ត្រខេត្តឧត្តរមានជ័យ ជាមួយប្រតិភូ ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាន រដ្ឋបាលខេត្តឧត្តរមានជ័យ ដឹកនាំដោយ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃ គណៈអភិបាលខេត្តឧត្តរមានជ័យ មន្រ្តីនៃ មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ យុវជន សិស្ស និស្សិត ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើននាក់ នៅ ព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤។ យុទ្ធនាការនេះ បានបង្ហាញពីគោលបំណង ក្នុងស្មារតីបណ្តុះគំនិត «ពន្លកបៃតង» ឱ្យ មានការចូលរួមការពារ និងអភិរក្សធនធាន ធម្មជាតិ ដែលមានតម្លៃសម្រាប់សង្គមបរិស្ថាន និងជីវភាពសហគមន៍សម្រាប់ អនាគតកូនចៅជំនាន់ក្រោយ។


ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុ ផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា យុទ្ធនាការដាំដើមឈើ ដើម្បីបង្ហាញ សកម្មភាពដាំកូនឈើនាពេលនេះ គឺជា ការចូលរួមចំណែកក្នុងការការពារ ថែរក្សា បរិស្ថានល្អបរិសុទ្ធ សម្រាប់ជីវិតមនុស្ស សត្វ ជីវៈចម្រុះ ជាពិសេសការអភិវឌ្ឍ ទេសចរណ៍ធម្មជាតិ នាពេលអនាគត ដែល រួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បាន ថ្លែងអំណរគុណ អាជ្ញាធរមូលដ្ឋានគ្រប់ លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ មន្រ្តី ឧទ្យានុរក្សា និងប្រជាពលរដ្ឋទាំងអស់ ដែលតែងតែជំរុញ គាំទ្រ និងយកចិត្ត ទុកដាក់លើការងារអភិរក្ស និងគ្រប់គ្រង ធនធានធម្មជាតិ និងបន្តសហការជាមួយ ក្រសួងបរិស្ថាន បន្ថែមទៀតលើការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ ឱ្យទទួល បានលទ្ធផលល្អប្រសើរ សម្រាប់ជាមរតទៅ អនាគត។


ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បាន លើកឡើងបន្ថែមថា ដើម្បីធានាដល់ កិច្ចការពារ ថែរក្សា និងអភិរក្សធនធាន ធម្មជាតិទាំងអស់ ដែលមាននៅក្នុង តំបន់ការពារធម្មជាតិ ចាំបាច់ណាស់ រាជរដ្ឋាភិបាលគឺពង្រឹងការអនុវត្ត ច្បាប់១០០%ចំពោះ អ្នកប្រព្រឹត្តបទល្មើស ធនធានធម្មជាតិ និងការសហការចូលរួមពី ភាគីពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី និងសហគមន៍ប្រជាបល រដ្ឋ។ កន្លងមករាជរដ្ឋាភិបាល បាន ដាក់ចេញនូវគោលនយោបាយនិងយុទ្ធ សាស្ត្រជាតិ ក្រោមក្របខណ្ឌយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃ រដ្ឋសភា ហើយក្នុងនោះបានដាក់ចេញ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ដែល ផ្តោតលើសសរស្តម៣ សំខាន់ គឺស្អាតផ្តោតលើសសរស្តម៣ សំខាន់ គឺស្អាត បៃតង និងចីរភាព។ យុទ្ធសាស្រ្តចក្រា វិស័យបរិស្ថាន រៀបចំឡើង ក្នុង គោលបំណងតម្រង់ទិស និងចង្អុលបង្ហាញ ការងារជាអាទិភាព ក្នុងការធានាឱ្យបាននូវ ចីរភាពបរិស្ថាន និងពង្រឹងកិច្ចគ្រប់គ្រង ធនធានធម្មជាតិនិងបរិស្ថាន ដើម្បី ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ លើកកម្ពស់សេដ្ឋកិច្ចនិងជីវភាពសហគមន៍ ដោយជំរុញសម្រេចគោលដៅនៃយុទ្ធ សាស្ត្របញ្ចកោណគឺ «ជាប្រទេស អព្យាក្រឹតកាបូន និងមានគម្រប ព្រៃឈើ៦០% នៅឆ្នាំ២០៥០»។


ក្នុងពិធីដាំកូនឈើនេះដែរ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្ត ឧត្តរមានជ័យ បានថ្លែងគាំទ្រនិងសហការ អនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាពិសេសយុទ្ធនាការកាត់បន្ថយការប្រើ ប្រាស់ប្លាស្ទិក ដើម្បីមូលដ្ឋានស្អាត សង្គម ស្អាត កម្ពុជាស្អាត និងការពង្រឹងការចូលរួមបង្កើនគម្របបៃតង នៅពេលអនាគត ដើម្បី សហគមន៍មានភាពបៃតង និងកូនចៅ ជំនាន់ក្រោយស្គាល់ពីតម្លៃនៃធនធានធម្មជាតិទាំងនេះ៕



















No comments:

Post a Comment