នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំកម្លាំង អញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា និង សម្ភារៈប្រើប្រាស់មួយចំនួន ជូនដល់គ្រួសារ យោធិនទាំង ៦គ្រួសារ ដែលទាហានថៃបាន ចាប់ខ្លួនដោយខុសច្បាប់ មិនទាន់ដោះលែង ក្នុង សមរភូមិទិសទី១ ខេត្តព្រះវិហារ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលមានទីលំនៅក្នុង ខេត្តសៀមរាប៕