Monday, August 18, 2025

ថ្លែងអំណរគុណ🙏🙏

 


ខ្ញុំបាទឈ្មោះ ទេព ថារ័ត្ន នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់វាលស្បូវ រងរបួសស្នាកស្នាមត្រង់ចង្កេះនិងជើង (ជនសង្ស័យ គប់ដុំថ្មត្រូវចង្កេះខាងស្តាំ) ដោយប្រតិបត្តិការបង្ក្រាបក្មេងទំនើរនៅយប់ម៉ោង 1:00 និង 30 នាទី ត្រង់ចំណុចផ្លូវថៃហ្គ័រ នៅថ្ងៃទី 17.8.2024

សូមថ្លែងអំណរគុណដល់🙏🙏
🙏ជូនចំពោះលោកឯកឧត្តម ឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ .
🙏ជូនចំពោះលោកអភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ។
🙏ជូនចំពោះលោកវីរៈសេនីយ៍ឯកម៉ៅសៀត អធិការនគរបាលខណ្ឌច្បារអំពៅ។
🙏ជូនចំពោះលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់វាស្បូវ។

ដោយមានការយកចិត្តទុកដាក់ ចុះសួរសុខទុក្ខ ក្នុងឱកាសនេះដែរ ឯកឧត្តម ស្នងការ បាន ឧបត្ថម្ភ២លានរៀល, លោក ចេង មុនីរ៉ា អភិបាលខណ្ឌ ឧបត្ថម្ភ១លានរៀល,លោក ម៉ៅ សឿត អធិការខណ្ឌ ឧបត្ថម្ភ១លានរៀល រួមនិងផ្លែឈើ-ភេសជ្ជៈមួយចំនួនទៀតផង ដែរ។

ក្នុងឱកាសនេះខ្ញុំបាទនិងក្រុមគ្រួសារមានសេចក្តី រំភើប រីករាយ សប្បាយមានកម្លាំងចិត្ត បម្រើជាតិមាតុភូមិ ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានល្អប្រសើរ ជាមួយគ្នានោះ សូមថ្លែងអំណរគុណនិងប្រសិទ្ធិពលជ័យជូនឯកឧត្តមឯក លោកអភិបាល លោកអធិការ និងលោកមេប៉ុស្តិ៍ សូមឱ្យមានសុខភាពល្អ ជ័យជម្នះ គ្រប់ភារកិច្ចដែលបក្សបានប្រគល់ជូន🙏🙏(អរគុណសន្តិភាព)។






























No comments:

Post a Comment