Wednesday, July 16, 2025

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊ាង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ការងារ និងពង្រឹងការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា!


នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំ កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងពង្រឹងការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមាន ការចូលរួមពី លោកមេបញ្ជាការរង ទទួលការងារ នគរបាល យុត្តិធម៌ ប្រធាន អនុប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នាយការិយាល័យដែលពាក់ព័ន្ធ ប្រធានអង្គភាពនគរបាល យុត្តិធម៌ លោកមេបញ្ជាការ និងលោកមេបញ្ជាការរង មូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌទាំង១៤។

















No comments:

Post a Comment