Wednesday, July 31, 2024

ខំនាំគ្នាទៅបង្ហោះម៉ូតូដល់លើកោះ គិតថាស្ងាត់ឆ្ងាយភ្នែកសមត្ថកិច្ច នៅតែត្រូវអាវុធហត្ថរាជធានីភ្នំពេញ ស្កាត់បង្ក្រាបបាន ២២នាក់!

 


ក្រុមក្មេងទំនើងសរុបចំនួន ២២នាក់ រួមនិងម៉ូតូ១២គ្រឿង ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ធ្វើការបង្ក្រាបបាន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅលើដងផ្លូវនៃកោះដាច់ ស្ថិតភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ខណៈដែលកំពុងធ្វើការបង្ហោះម៉ូតូ ដោយគិតថាស្ងាត់និងមិនមានសមត្ថកិច្ចទៅដល់ ហើយក៏មិនខ្វល់ពីហានិភ័យ នៃអាយុជីវិតផ្ទាល់ខ្លួន ក៏ដូចជាសុវត្ថិភាពរបស់អ្នកធ្វើដំណើរតាមដងផ្លូវផងដែរ។ 


សកម្មភាពទំនើងទាំងឡាយណាដែលបង្ករការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្ករភាពអនាធិបតេយ្យក្នុងសង្គម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ឲ្យលោកវរសេនីយ៍ឯក សៀ ទីន ដែលជាមេបញ្ជាការរងនិងជានាយសេនាធិការ ដឹកនាំកម្លាំងជំនាញនិងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ រួមគ្នាបើកយុទ្ធនាការក្តៅធ្វើការបង្ក្រាប តាំងពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៤ មកដល់ឥឡូវនៅតែបន្តដូចភ្លៀងរលឹម ដោយមិនមានការលើកលែង រហូតមានក្រុមខ្លះត្រូវបានបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារផងដែរ។ 


ដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានឃើញទង្វើទំនើងទាំងឡាយ សូមចូលរួមផ្តល់ព័ត៌មាន ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញតាមរយៈទូរស័ព្ទ Hotline លេខ១២៩១ អាវុធហត្ថរាជធានីភ្នំពេញ នឹងរក្សារកាសម្ងាត់ ។















No comments:

Post a Comment