នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប លោក កា វណ្ណារា ប្រធាន សហគ្រាសផលិតអង្ករVRP ខេត្តសៀមរាប បាននាំយក អាវយឺតចំនួន ៤៤០ អាវ មកប្រគល់ជូនកងរាជអាវុធហត្ថ ខេត្តសៀមរាប សម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែងក្នុង អង្គភាព។
ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក វូ សុភេន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តសៀមរាប តំណាងឲ្យលោកឧត្តមសេនីយ៍ ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បាន សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនដែលមានចិត្តសប្បុរសឧបត្ថម្ភ និងគាំទ្រ ដល់ កងរាជអាវុធហត្ថខេត្តសៀមរាប នាពេលកន្លងមក ក៏ដូចជាក្នុង ពេលនេះផងដែរ។
No comments:
Post a Comment