ការដាក់ចុះយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយគឺដើម្បីផ្តល់ សុវត្ថិភាព និងធានាបាននូវសិទ្ធិទទួលព័ត៌មានពិត ត្រឹមត្រូវ សម្រាប់មនុស្សគ្រប់រូប។ មើលនិងពិនិត្យបន្តិចសិន កុំអាល ចែករំលែកព័ត៌មាន ព្រោះព័ត៌មានដែលអ្នកកំពុងអានអាចជា ព័ត៌មានក្លែងក្លាយ និងត្រូវអនុវត្តវិធីសាស្រ្តចំនួន ៦ ដើម្បីដឹងថា ព័ត៌មាននោះពិត ឬជាព័ត៌មានក្លែងក្លាយ។វិធីសាស្រ្តចំនួន ៦ ដើម្បីកំណត់ព័ត៌មានក្លែងក្លាយរួមមាន៖ ១. ពិនិត្យប្រភព ២. ស្រាវជ្រាវរឿងនោះនៅគេហទំព័រផ្សេងៗ ៣.ត្រិះរិះពិចារណាពេលអាន ៤. ពិនិត្យភស្តុតាង ៥. សង្កេត រូបភាពក្លែងក្លាយ ៦. តើស្តាប់ទៅសមហេតុផលឬអត់?
![]() |
No comments:
Post a Comment