កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាន ធ្វើការឃាត់ម្ចាស់រថយន្តចំនួន០២គ្រឿង ដែល បានកែច្នៃបំពង់ស៊ីម៉ាំង បង្កឲ្យមានសម្លេងរំខាន ដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់ សាធារណៈ យកមកអប់រំ នឹងណែនាំឲ្យដោះស៊ីម៉ាំង ចេញ ជាបន្តបន្ទាប់។
ការបង្ក្រាបរថយន្តទាំង០២គ្រឿង រួមមាន ៖
- រថយន្តទី១ ម៉ាក MASDA ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 2AF-1979 ត្រូវបានកម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌទួលគោក ធ្វើការឃាត់នៅចំណុច ផ្លូវ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានី ភ្នំពេញ។
- រថយន្តទី២ ម៉ាក MASDA ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 2BH-3559 ត្រូវបានកម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌដូនពេញ ធ្វើការឃាត់ នៅចំណុច ផ្លូវព្រះមុន្នីវង្សកែងនឹងផ្លូវ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បន្ទាប់ពីបានអប់រំរួច កម្លាំងជំនាញអាវុធហត្ថ រាជធានីភ្នំពេញ បានណែនាំម្ចាស់រថយន្ត ទាំង០២គ្រឿង ឲ្យដោះបំពង់ស៊ីម៉ាំងកែច្នៃចេញ ហើយបំពាក់បំពង់ស៊ីម៉ាំងធម្មតាវិញ និងធ្វើ កិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងរថយន្ត ខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់ សាធារណជនតទៅទៀត។
No comments:
Post a Comment