សូមបញ្ជាក់ផងដែរថា ដេីមចំនួន ១០,០០០ដេីម ដែលត្រូវបានដាំ កាលពីព្រឹកថ្ងៃទី២១ ខែកក្កដានេះ ជាការផ្ដល់ជូនដោយផ្ទាល់ពី ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីរដ្ឋមន្ត្រីបរិស្ថាន ដេីម្បីចែកជូនប្រជាពលរដ្ឋ មន្រ្ដីរាជការ ចូលរួមដាំ និងបណ្ដុះផ្នត់គំនិតស្រឡាញ់បរិស្ថាន ការថែរក្សាការពារបរិស្ថាន ព្រមទាំងជាបង្កេីតបាននូវភាពបៃតងក្នុងមូលដ្ឋាន និងសហគមន៍។
ថ្លែងប្រាប់ប្រជាពលរដ្ឋ ក្នុងព្រឹត្តិការណ៍រួមគ្នាដាំដេីមត្នោត ក្នុងខេត្តត្បូងឃ្មុំ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីរដ្ឋមន្ត្រីបរិស្ថានបានលេីកឡេីងថា ការដែលប្រជាពលរដ្ឋចូលរួមដាំដេីមត្នោតនាឱកាសនេះ គឺជាការបន្សល់ទុកនូវអត្ដសញ្ញាណជាតិខ្មែរ ដែលសម្គាល់ដោយដេីមត្នោតជារបស់ខ្មែរ និងជាចូលរួមបង្កើតភោគផល និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀតចេញដេីមត្នោត សម្រាប់កូនខ្មែរជំនាន់ក្រោយ។
ឯកឧត្ដមបណ្ឌិត បានបន្ថែមទៀតថា ដេីម្បីកម្ពុជាមានគម្របបៃតង ៦០% នាឆ្នាំ២០៥០ ខាងមុខ គប្បីមន្ដ្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋ រួមកម្លាំងគ្នា បង្កេីនការដាំដុះ នៅតាមសាលារៀន វត្តអារាម ទីសាធារណៈ ព្រៃលិចទឹក និងដីតំបន់ព្រៃសឹករិចរិល ហើយក្រសួងបរិស្ថាន និងបន្ដបណ្ដុះកូនឈេីឱ្យច្រើនលានដេីមក្នុង១ឆ្នាំ ដេីម្បីធ្វេីការចែក និងផ្ដល់ជូនគ្រប់រាជធានី ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា។
ម្យ៉ាងវិញទៀត ឯកឧត្ដមបណ្ឌិត បានស្នេីសុំឱ្យប្រជាពលរដ្ឋ រស់នៅតាមសហគមន៍ ចូលរួមជាមួយក្រសួងបរិស្ថាន ដេីម្បីទប់ស្កាត់ និងការពារធនធានធម្មជាតិ ព្រមទាំងចូលរួមសំអាត និងកាត់បន្ថយការប្រេីប្រាស់ប្លាស្ទិកផងដែរ។
No comments:
Post a Comment