Monday, September 16, 2024

ឯកឧត្តរដ្ឋមន្ត្រី នេត្រ ភក្រ្តា៖ ធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាន ជាមូលដ្ឋានគ្រឹះសម្រាប់អ្នកសារព័ត៌មានយកទៅអនុវត្តន៍ ហើយក៏ជាអាវក្រោះយ៉ាងសំខាន់ក្នុងការពារខ្លួន និងជាគុណតម្លៃរួមនៃវិជ្ជាជីវៈសារព័ត៌មាន


ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាន គឺជាមូលដ្ឋានគ្រឹះសម្រាប់អ្នកសារព័ត៌មានយកទៅអនុវត្តន៍ ហើយក៏ជាអាវក្រោះយ៉ាងសំខាន់ក្នុងការពារខ្លួនយើង ហើយសម្រាប់ជាគុណតម្លៃរួមនៃវិជ្ជាជីវៈសារព័ត៌មាន, អ្នកសារព័ត៌មានត្រូវឈរលើមូលដ្ឋាននៃប្រភពព័ត៌មានច្បាស់លាស់ បើការសរសេរព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ នោះគឺជាការទទួលខុស ត្រូវរបស់យើងទាំងស្រុងទៅលើព័ត៌មានដែលខ្លួនបានផ្សាយ ហើយក៏ជាការខុសក្រមសីលធម៍វិជ្ជាជីវៈសារព័ត៌មាន។

ការលើកឡើងបែបនេះរបស់ឯកឧត្ត នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលពិសេស លើកទី៤ ស្តីពី «មូលដ្ឋានគ្រឹះ គ្រប់គ្រងព័ត៌មានបែបឌីជីថល» រៀបចំឡើងដោយសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា សហការជាមួយសមាគមសារព័ត៌មានចំនួន៤ ដោយមានអ្នកសារព័ត៌មានចូលរួមសិក្សាចំនួន ៦៨៤នាក់ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤ អគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា។

ឯកឧត្តរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា អ្នកសារព័ត៌មានត្រូវក្តាប់អោយជាប់នូវមូលដ្ឋាននៃប្រធានបទដែលខ្លួនផ្សព្វផ្សាយ ទី១៖ ឱ្យយល់ខ្លួនឯងថាតើសរសេរពីអ្វី, ទី២៖ មានព័ត៌មានក្នុងដៃ, ទី៣៖ គឺការផ្សាយព័ត៌មានត្រូវឈរនៅលើការពិត, អ្នកសារព័ត៌មាន មិនអាចឃ្លាតឆ្ងាយពីអ្វីដែលជាការពិត និងប្រភពព័ត៌មានពិតនោះទេ។

ឯកឧត្តរដ្ឋមន្ត្រីបានបន្ថែមថា អ្នកសារព័ត៌មានត្រូវសរសេរព័ត៌មានពីចំណុចសំខាន់មុន មកចំណុចមិនសំខាន់ក្រោយ ព្រោះបញ្ហាបច្ចុប្បន្ននេះល្បឿននៃព័ត៌មាន និងពេលវេលារបស់អ្នកអាន ហើយបច្ចុប្បន្នរឿងរ៉ាវកើតមានឡើងកាន់តែច្រើនបើអ្នកសារព័ត៌មាន សរសេរយកចំណុចសំខាន់ដាក់នៅចុងក្រោយនៃអត្ថបទ គឺមិនអាចឱ្យស្ថាប័នសារព័ត៌មាននោះប្រកួតប្រជែងជាមួយស្ថាប័នសារព័ត៌មានផ្សេងបាននោះទេ។

ឯកឧត្តរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ការចាប់ផ្តើមនៃការសរសេរអត្ថបទព័ត៌មានផ្តល់នូវខ្លឹមសារព័ត៌មានសំខាន់ជាមុន ព្រោះជាផ្នែកមួយក្នុងការទាក់ទាញការអាន នឹងការផ្តល់ព័ត៌មានលឿនទៅដល់អ្នកអានតាមដែលអាចធ្វើបានជាចំណុចខ្លាំងនៅក្នុងការគ្រប់គ្រងការផ្សព្វផ្សាយរបស់យើង។ ក្នុងទ្រឹស្តីកាសែត ក្នុងករណីសង្ស័យគឺមិនត្រូវផ្សព្វផ្សាយនោះទេ ព្រោះការផ្សាយព័ត៌មានដែលមានការសង្ស័យគឺបង្កើតឱ្យមានការសង្ស័យ ដែលនេះហើយគឺជាចំណុចមួយដែលអ្នកសារព័ត៌មានត្រូវជៀងវាង៕

CATEGORIES

No comments:

Post a Comment