(ក្រចេះ)៖ គ្រោះជំនន់ទឹកភ្លៀង និងទឹកទន្លេកំពុងធ្វើឱ្យប៉ះពាល់ដល់ភូមិចំនួន៣៣ នៅស្រុកចិត្របុរី ខេត្តក្រចេះ ខណៈនេះអាជ្ញាធរកំពុងមមាញឹកនឹងការជួយអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ និងសត្វពាហនៈ។
អាជ្ញាធរស្រុកស្រុកចិត្របុរីបានឱ្យដឹងថា ឥឡូវនេះភូមិសាស្ត្រស្រុករបស់ខ្លួនកំពុងជួបប្រទះទឹកជំនន់ទឹកភ្លៀង និងទឹកទន្លេធ្វើឱ្យប៉ះពាល់ដល់ឃុំចំនួន៧ឃុំ ភូមិចំនួន៣៣ភូមិ។ លិចផ្លូវសរុបប្រវែង១២៖៧៣០ម៉ែត្រ លិចដំណាំស្រូវចំនួនសរុប៧៤៩ហិកតា។ លិចដំណាំចម្ការ និងដំណាំរួមផ្សំ (ដំឡូងមី ទ្រាប់ សណ្ដែក ត្រកួន តាសក់) សរុបចំនួន១០ហិកតា។ គ្រួសារប៉ះពាល់សរុបចំនួនទូទាំង៧ឃុំ ទាំងដំណាំស្រូវ និងដំណាំចម្ការ សរុបចំនួន៩៨២គ្រួសារ ចំនួនមនុស្ស៣៥១៩នាក់។ ទឹកលិចក្រោមផ្ទះសរុបចំនួន៥៥ខ្នង ស្មើនឹង៦២គ្រួសារ មនុស្សសរុប១៨៨នាក់។ ជម្លៀសសត្វគោសរុបចំនួន៧៨០ក្បាល គ្រួសារប៉ះពាល់សរុបចំនួន៩០គ្រួសារ មនុស្សសរុបចំនួន៣៧៥នាក់ លិចវត្តចំនួន២កន្លែង។
១. ឃុំបុសលាវ៖
ប៉ះពាល់ចំនួន៩ភូមិ គ្រួសារប៉ះពាល់សរុបចំនួន៤៨៩គ្រួសារ មនុស្សសរុបចំនួន១២៩៦នាក់ (ជំនន់ទឹកទន្លេមានការកើនឡើង)។ លិចផ្លូវសរុបប្រវែង៤,០០០ម៉ែត្រ លិចវត្តចំនួន២កន្លែង លិចដំណាំស្រូវចំនួន២៣៥ហិកតា គ្រួសារប៉ះពាល់សរុបស្មើនឹង៤២៥គ្រួសារ ចំនួនមនុស្ស១,០៧៥នាក់ លិចដំណាំចម្ការនិងដំណាំរួមផ្សំសរុបចំនួន៨ហិកតា ស្មើ៣២គ្រួសារ សរុបចំនួនមនុស្ស១០៩នាក់ ចម្លងគោទៅទីទួលសុវត្ថិភាពចំនួន១៨០ក្បាល គ្រួសារប៉ះពល់ ៣២គ្រួសារ មនុស្ស៨៥នាក់។
២. ឃុំដារ៖
ប៉ះពាល់ចំនួន៤ភូមិ គ្រួសារប៉ះពាល់សរុបចំនួន១៣៥គ្រួសារ សរុបចំនួនមនុស្ស៥៦៥ (ជំនន់ទឹកភ្លៀងស្រកចុះ ជំនន់ទឹកទន្លេមានការកើតឡើង) លិចផ្លូវសរុបប្រវែង៦,២០០ម៉ែត្រ
លិចដំណាំស្រូវសរុបចំនួន២០ហិកតា ស្មើ៣៥គ្រួសារ សរុបចំនួនមនុស្ស១៤៧នាក់ ទឹកលិចក្រោមផ្ទះចំនួន៣៥ខ្នង គ្រួសារសរុបចំនួន៤២គ្រួសារ មនុស្សប៉ះពាល់សរុបចំនួន១២៨នាក់ ចម្លងគោទៅទីទួលសុវត្ថិភាពចំនួន៦០០ក្បាល គ្រួសារប៉ះពាល់៥៨គ្រួសារ មនុស្ស២៩០នាក់។
៣. ឃុំថ្មី៖
ប៉ះពាល់ចំនួន៤ភូមិ គ្រួសារប៉ះពាល់សរុបចំនួន១៥គ្រួសារ មនុស្សសរុប៦២នាក់ (ជំនន់ទឹកភ្លៀងស្រកចុះ)។ លិចស្ពានចំនួន៣កន្លែង និងផ្លូវលំសរុបប្រវែង៤៩៨ម៉ែត្រ លិចដំណាំស្រូវសរុបចំនួន១៤ហិកតា ស្មើ១១គ្រួសារ សរុបចំនួនមនុស្ស៤៥នាក់ លិចដំណាំចម្ការនិងដំណាំរួមផ្សំសរុបចំនួន២ហិកតា ស្មើ៤គ្រួសារ សរុបចំនួនមនុស្ស១៧នាក់។
៤. ឃុំកន្ទួត៖
ប៉ះពាល់ចំនួន៦ភូមិ គ្រួសារប៉ះពាល់សរុបចំនួន២២៥គ្រួសារ មនុស្សសរុប១០៨២នាក់ (ជំនន់ទឹកភ្លៀង ស្ថានភាពទឹកនៅនឹង) លិចផ្លូវសរុបប្រវែង៨៩៧ម៉ែត្រ លិចដំណាំស្រូវសរុបចំនួន២៥០ហិកតា ស្មើ២០៥គ្រួសារ សរុបចំនួនមនុស្ស១០២៥នាក់ ទឹកលិចក្រោមផ្ទះចំនួន២០ខ្នង គ្រួសារសរុបចំនួន២០គ្រួសារ មនុស្សប៉ះពាល់សរុបចំនួន៦០នាក់។
៥. ឃុំសំបុក៖
ប៉ះពាល់ចំនួន៣ភូមិ គ្រួសារប៉ះពាល់មានចំនួន៧៥គ្រួសារ សរុបចំនួនមនុស្ស២៧៩នាក់ (ជំនន់ទឹកទន្លេ ស្ថានភាពកើនឡើង)
លិចផ្លូវលំប្រវែង៦៥០ម៉ែត្រ លិចដំណាំស្រូវសរុបចំនួន៩៨ហិកតា ស្មើ៧៥គ្រួសារ សរុបចំនួនមនុស្ស២៧៩នាក់។
៦. ឃុំថ្មអណ្ដើក៖
ប៉ះពាល់ចំនួន៥ភូមិ (ជំនន់ទឹកភ្លៀង ស្ថានភាពទឹកនៅនឹង) លិចផ្លូវលំប្រវែង៤៨៥ម៉ែត្រ លិចដំណាំស្រូវសរុបចំនួន១២៣ហិកតា ស្មើ១៦៤គ្រួសារ សរុបចំនួនមនុស្ស៦៨៨នាក់។
៧. ឃុំកោះច្រែង៖
ប៉ះពាល់ចំនួន២ភូមិ គ្រួសារប៉ះពាល់សរុបចំនួន៣១គ្រួសារ សរុបចំនួនមនុស្ស១៣៤នាក់ (ជំនន់ទឹកទន្លេ ស្ថានភាពទឹកកើនឡើង) លិចដំណាំស្រូវសរុបចំនួន៩ហិកតា ស្មើ៣១គ្រួសារ សរុបចំនួនមនុស្ស១៣៤នាក់។
ចំពោះការអន្តរាគមន៍ឆ្លើយតបនិងដោះស្រាយ រដ្ឋបាលឃុំដែលមានប៉ះពាល់ដោយទឹកជំនន់ បានសហការជាមួយអង្គភាពពាក់ព័ន្ធជួយអន្តរាគមន៍ជម្លៀសប្រជាពលរដ្ឋឱ្យទៅទីកន្លែងដែលមានសុវត្ថិភាពបានរួចរាល់រដ្ឋបាលឃុំបានរៀបចំទីទួលសុវត្ថិភាពត្រៀមនៅពេលមានទឹកជំនន់ (ឃុំបុសលាវ ឃុំដារ ឃុំសំបុក)។ ចំពោះទិសដៅការងារបន្ទាប់ អាជ្ញាធរបន្តតាមដាន និងយកព័ត៌មានផលប៉ះពាល់នៅតាមបណ្ដាឃុំនៅក្នុងស្រុកចិត្របុរីជាបន្តទៀត៕
No comments:
Post a Comment