ខេត្តពោធិ៍សាត់៖កាលពីថ្ងៃចន្ទ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ វេលា ម៉ោង១៧និង៣០នាទី មានករណីចោរកម្ម(លួចអាគុយ) នៅ ចំណុចអង់តែនក្រុមហ៊ុន០១២ ស្ថិតនៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
របាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បាន ឲ្យដឹងថា កម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងអន្តរាគមន៍ នៃ អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ធា វុទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុខាងលើ នឹងវត្ថុតាងសម្ភារៈ មួយចំនួនមានដូចជា កាំបិតផ្គាក់ចំនួន១ដើម ដងឈើ, កូន កាបូបស្ពាយចំហៀងពណ៌ខ្មៅចំនួន១,ទុល្វីសចំនួន១,ដង្កាប់ ចំនួន១ ដងជ័រ,កូនកាំបិតចុចចំនួន១ ដងជ័រ, កូនសោរលេ ខ១០ចំនួន១ និងកន្ត្រៃតូចដងជ័រចំនួន១ ក្រោយធ្វើសកម្មភាព ចូលទៅលួចអាគុយ នៅបន្ទប់ដាក់សម្ភារៈក្នុងអង់តែន ក្រុមហ៊ុន០១២ មិនបានសម្រេច។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋានក្រុង ពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី៕
No comments:
Post a Comment