Tuesday, September 24, 2024

តំណាងលោកឧត្តមសេនីយ៍ទោ ហួត សុធី ដឹកនាំក្រុមការងារនាំ យកនូវថវិកាគ្រឿងឧបភោគបរិភោគមួយចំនួនរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីត យុទ្ធជនកម្ពុជា ប្រគល់ជូនគ្រួសារសព!


ខេត្តសៀមរាប ៖ នៅថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ហួត សុធី ប្រធានគណៈកម្មាធិការ ស.អ.ក ខេត្តសៀមរាប បានចាត់តាំងលោក ឧត្តមសេនីយ៍ត្រី សឿន សេន ដឹកនាំក្រុមការងារ ដោយមានការចូលរួមពីអាជ្ញាធរ ដែនដី បាននាំយកនូវថវិកាចំនួន ១២,០០០,០០០៛ (ដប់ពីរ លានរៀលគត់) និងគ្រឿងឧបភោគបរិភោគមួយចំនួន របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន ០៣គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៤,០០០,០០០៛ (បួនលានរៀលគត់) មានឈ្មោះដូច ខាងក្រោម ៖


១.ឈ្មោះ មុត វាន ភេទស្រី អាយុ ៦៥ឆ្នាំ អត្តលេខ SB95000068 (ពលី) ដែលបានទទួលមរណភាព ដោយ រោគាពាធ ស្ថិតនៅភូមិស្វាយស ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប។

២.ឈ្មោះ ស៊ី សន់ ភេទប្រុស អាយុ ៦២ឆ្នាំ អត្តលេខ HA90001910 (ពិការ) ដែលបានទទួលមរណភាព ដោយ រោគាពាធ ស្ថិតនៅភូមិតាឯក ឃុំរុនតាឯក ក្រុងរុនតាឯកតេជោ សែន ខេត្តសៀមរាប។


៣.ឈ្មោះ សោម សួន ភេទប្រុស អាយុ ៦៩ឆ្នាំ អត្តលេខ RA02001362 (និវត្តជន) ដែលបានទទួលមរណភាព ដោយ រោគាពាធ ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។


ឆ្លៀតក្នុងឱកាសដ៏សែនក្រៀមក្រំបំផុតនោះ លោកឧត្តមសេនីយ៍ ត្រី ស្នងការរង និងក្រុមការងារ ក៏បានសំណេះសំណាល រំលែកទុក្ខ និងអាននូវលិខិតចូលរួមមរណទុក្ខរបស់ គណៈកម្មាធិការ ស.អ.ក ខេត្ត ជាកិច្ចចូលរួមរំលែកទុក្ខជាមួយ ក្រុមគ្រួសារនៃសពផងដែរ៕








No comments:

Post a Comment