Friday, September 20, 2024

អភិបាលក្រុងព្រៃវែង អញ្ជើញអធិបតីក្នុងការបើកការដ្ឋានសាងសង់ផ្លូវបេតុង នៅភូមិកុកត្រុំ (ខ) សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង


លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង អញ្ជើញអធិប

ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង និងលោក សុិន សារៈ ប្រធានក្រុមប្រឹក្សាក្រុងព្រៃវែង បានអញ្ជើញអធិបតីក្នុងការបើកការដ្ឋានសាងសង់ផ្លូវបេតុង នៅភូមិកុកត្រុំ (ខ) សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។

1.សាងសង់ផ្លូវបេតុង ប្រវែង ១៦២ម៉ែត្រ នៅភូមិបារាយណ៍លិច សង្កាត់បារាយណ៍

2.សាងសង់ផ្លូវបេតុង ប្រវែង១៥០ម នៅភូមិកុកត្រុំ ខ សង្កាត់តាកោ

3.ជួសជុលលូរ ចំនួន ០១ខ្សែ ប្រវែង២៥០ម នៅជើងទឹក ខ សង្កាត់ជើងទឹក

4.-ជួសជុលផ្លូវ ក្រាលខ្សាច់ ស និងកម្រាលថ្ម ប្រវែង២០០០ម ផ្លូវក្រវ៉ាត់ក្រុងទី១ នៅភូមិ០២ និងភូមិ០៨ សង្កាត់កំពង់លាវ ដោយជួសជុល ស្តារលូមេ ប្រវែង ៨១០ម នៅភូមិ០២ សង្កាត់កំពង់លាវ

ក្នុងឱកាសនោះផងដែរលោក ប្រធានក្រុមប្រឹក្សាក្រុង និងលោកអភិបាលក្រុង បានចែកកន្សែងចំនួន៣៥ ជូនដល់បងប្អូន លោកយាយ លោកតា អ៊ំ ពូ មីង ជាអនុស្សាវរីយ៍ ក្រោមការឧបត្ថម្ភពីក្រុមហ៊ុន រិន សារុន ។

 

 

 

No comments:

Post a Comment