Tuesday, October 15, 2024

ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា ដឹកនាំនាយនគរបាល ជាន់ខ្ពស់ ចូលរួមថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ១៥ តុលា ២០១២ - ១៥ តុលា ២០២៤ ខួបលើកទី ១២ឆ្នាំ


 រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយ ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដឹកនាំ នាយនគរបាលជាន់ខ្ពស់ ចូលរួមថ្វាយកម្រងផ្កា គោរពព្រះ វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ


គម្រប់ខួប១២ឆ្នាំ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅមណ្ឌប ព្រះបរមរូប វិមានឯករាជ្យ រាជធានីភ្នំពេញ។


ដ្បិតវេលាកន្លងទៅ១២ឆ្នាំហើយក្តី ប៉ុន្តែប្រជារាស្ត្រខ្មែរគ្រប់ ស្រទាប់វណ្ណៈ នៅតែចងចាំជានិច្ចចំពោះគុណូបការៈ និងវីរភាព អស្ចារ្យរបស់ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះមហា វីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាព ជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ពិសេសការលះបង់ និងបូជាព្រះ កាយពលដ៏ធំធេងបំផុត ចំពោះជាតិមាតុភូមិ ក្នុងការទាមទារ ឯករាជ្យភាពពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣។


សូមថ្វាយមហាព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតន កោដ្ឋ សូមស្តេចយាងបដិសន្ធិកិច្ច ព្រះបរមសុគតិភព កុំបី ឃ្លៀងឃ្លាតឡើយ៕












No comments:

Post a Comment