Thursday, October 24, 2024

កម្លាំងនៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ បន្តចុះ ធ្វើការផ្សព្វផ្សាយ អំពីគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មាន សុវត្ថិភាព ដល់ ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន


សៀមរាប ៖ ថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងនៃ អធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ បានបន្តចុះធ្វើការ ផ្សព្វផ្សាយ អំពីគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មាន សុវត្ថិភាព ដើម្បីបង្ការក៏ដូចជាកាត់បន្ថយបទល្មើសតាម មូលដ្ឋាន។


ក្នុងនោះផងដែលក៏បានផ្សព្វផ្សាយ អំពីផលប៉ះពាល់នៃ គ្រឿងញៀន,បារីអេឡិចត្រូនិច,ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅតាមសាលារៀន និង បានចុះបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និង ជម្រុញបន្ថែមដល់ពលរដ្ឋ ដែលមានកូនគ្រប់អាយុនិងអ្នកហួស សុពលភាពត្រូវទៅធ្វើ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ព្រមទាំង បានប្រគល់ជូនសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋនៅតាម មូលដ្ឋានផងដែរ ៕











No comments:

Post a Comment