អនុស្សរណៈនេះ មានគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើការផ្លាស់ប្តូរព័ត៌មាន ការផលិតព័ត៌មានរួមគ្នា និងកម្មវិធីបណ្តុះបណ្តាល ព្រមទាំងលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងការយល់ដឹងអំពីវប្បធម៌នៃប្រទេសទាំងពីរ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃប្រព័ន្ធផ្សព្វផ្សាយដែលជាស្ពានសម្រាប់ជំរុញការជឿទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការ ខណៈដែលលោកជំទាវ ជឹង យៀន បានលើកឡើងពីសក្តានុពលនៃការចាប់ដៃដើម្បីបង្កើនភាពច្នៃប្រឌិតរួមគ្នានៅក្នុងយុគសម័យឌីជីថល។

បន្ថែមលើនេះ អនុស្សរណៈនៃការយោគយល់ខាងលើក៏ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការជំរុញទំនាក់ទំនងក្នុងតំបន់ តាមរយៈគំនិតផ្តួចផ្តើមប្រព័ន្ធផ្សព្វផ្សាយប្រកបដោយនវានុវត្តន៍ និងការគាំទ្រគ្នាទៅវិញទៅមក។