Friday, December 27, 2024

លោកឧត្តមសេនីយ៍ត្រី សៀ ទីន និងក្រុមការងារអាវុធហត្ថ ខេត្តសៀមរាប បាននាំយកអំណោយ និងថវិកាមួយចំនួន ចុះ សួរសុខទុក្ខសមាជិកអាវុធហត្ថ ២គ្រួសារ ដែលកំពុងសម្រាក ព្យាបាលជំងឺ !


សៀមរាប៖ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារ អាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ចុះ សួរសុខទុក្ខ ដល់លោកវរសេនីយ៍ត្រី អាង សែន នាយទាហាន នៃកងអាវុធហត្ថខេត្តសៀមរាប និងលោកអនុសេនីយ៍ឯក ញាន


រម្យមុនី ជំនួយការអង្គភាពគនរបាលយុត្តិធម៌ ដែលកំពុង សម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ។


ក្នុងឱកាសសួរសុខទុក្ខនោះ លោកឧត្តមសេនីយ៍ មេបញ្ជាការ និងក្រុមការងារ អាវុធហត្ថខេត្តសៀមរាប បាននាំយកនូវសម្ភារៈ និងថវិកាក្នុងម្នាក់ អង្ករចំនួន០២ការ៉ុង,ទឹកដោះគោឆៅ ចំនួន០២យួរ,ទឹកសុទ្ធចំនួន០៤កេស,ទឹកក្រូច ចំនួន០៤កេស,ត្រីខចំនួន០២យួរ និងថវិកា ចំនួន៥០០.០០០រៀល(ហាសិបម៉ឺនរៀល) ៕












No comments:

Post a Comment