(ខេត្តសៀមរាប) មូលដ្ឋានកងរាជអាវុធហត្ថស្រុកបន្ទាយស្រីសៀមរាប: នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៥ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍មេបញ្ជាការ កងរាជអាវុធហត្ថ សៀមរាប មូលដ្ឋានកងរាជអាវុធហត្ថស្រុកបន្ទាយស្រី បានធ្វើ សង្ឃទាន និងបង្សុកូល ព្រមទាំងចុះសួសុខទុក្ខ និវត្តន៍ជន ជា អតីតមន្រ្តីអាវុធហត្ថ ដែលមានជំងឺប្រចាំកាយ ចំនួន ០២រូប ១.ឈ្មោះ ឆាយ ស៊ីហាវុធ (ស្លាប់មួយចំហៀងខ្លួន), ២ឈ្មោះ ហែម សុជា គាត់មានជំងឺ លើសឈាម ទឹកនោមផ្អែម ស្លាប់មួយ ចំហៀងខ្លួន ដែលកំពង់សម្រាកព្យាបាលនៅគេហដ្ឋាន។ឆ្លៀតក្នុងឱកាសនោះដែរ លោកវរសេនីយ៍ត្រី ឡេង តាំងគួយ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក ព្រមទាំង នាយទា ហា នាយទាហាន រង បាននាំយកអំណោយជូនក្នុង១គ្រួសារ ទទួលបាន អង្ករ២០គ.ក្រ, ទឹកសុទ្ធ ១កេស, មីម៉ាម៉ា១កេស, ទឹកផ្លែឈើរ ១យួរ, ត្រីខ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, អំបិល៣គ.ក្រ, ស្ករស១គ.ក, ប៊ីចេង១គ.ក និងថវិការ១០ម៉ឺន រៀល៕
No comments:
Post a Comment