Monday, January 27, 2025

សូមជូនទិដ្ឋភាពទូទៅនិងសកម្មភាពរួមការបោះឆ្នោតជ្រើសរើស គណៈអាជីវករផ្សារបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម អាណត្តិទី៣ ឆ្នាំ២០២៥-២០២៧

 


ខេត្តកំពង់ចាម៖ ថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៥សូមជូនទិដ្ឋភាពទូទៅនិងសកម្មភាពរួមការបោះឆ្នោតជ្រើសរើស គណៈអាជីវករផ្សារបុសខ្នុរ អាណត្តិទី៣ ឆ្នាំ២០២៥-២០២៧ តាងនាមខ្ញុំតំណាងឲ្យ ឯកឧត្តមប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបុសខ្នុរ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំមន្រ្តីរាជការ និងអង្គភាព កងកម្លាំងទាំងបីប្រភេទ ក្រុមការងារស្រុកចំការលើ ព្រមទាំង ក្រុមការងារមូលដ្ឋានឃុំបុសខ្នុរទាំងអស់ ដឹកនាំដោយផ្ទាល់ពី លោកបណ្ឌិត សំ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុក ចំការលើ បានខិតខំយកចិត្តទុកដាក់យ៉ាងស្រស្រាក់ស្រស្រាំ ជួយជ្រោមជ្រែងក្នុងការរៀបចំ និងដឹកនាំកម្មវិធីការបោះឆ្នោត ជ្រើសរើសគណៈអាជីវករផ្សារបុសខ្នុរ នៅក្នុងថ្ងៃនេះ ប្រកបដោយតម្លាភាពនិងយុត្តិធម៌ ព្រមទាំងទទួលបានការ ចូលរួមនិងគាំទ្រច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាបងប្អូនអាជីវករផ្សារបុសខ្មែរ។


ខ្ញុំសូមបួងសួងដល់វត្ថុសាកសិទ្ធក្នុងលោកទាំងអស់ សូមជួយ តាមបីបាច់ថែរក្សា ការពារ លោក លោកស្រី បងប្អូនក្រុមការងារ ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ដូចជាបងប្អូនអាជីវករផ្សារ បុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម សូមទទួលបានសេចក្តី សុខ ចំរើន ជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះនូវពុទ្ធពរ ទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លាងឃ្លាត ឡើយ ។























No comments:

Post a Comment