Wednesday, January 8, 2025

អាវុធហត្ថមូលដ្ឋានស្រុកជីក្រែង សហការជាមួយកំលាំងគណៈ បញ្ជាការឯកភាពស្រុក ចុះបង្ក្រាបបទល្មើសនេសាទ!


( ខេត្តសៀមរាប) ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ អាវុធហត្ថខេត្តសៀមរាប នៅ មូលដ្ឋានស្រុកជីក្រែង បានសហការជាមួយ កំលាំងគណៈបញ្ជាការឯកភាពស្រុក ចុះបង្ក្រាបបទល្មើសនេសាទ (ចំនួន ៣ចំណុច) ១.ចំណុចអូរតាជី ស្ថិតក្នុងភូមិក្តៅ ឃុំអន្លង់សំណរស្រុកជីក្រែង, ២. ចំណុចឆេះក្បាន ស្ថិតក្នុងភូមិស្ទឹងជ្រៅ ឃុំអន្លង់សំណរ ស្រុកជីក្រែង, ៣. ចំណុចបឹងលួង ស្ថិតក្នុងភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ដឹកនាំដោយ លោក ម៉ូវជា អភិបាលរងស្រុកជីក្រែង លទ្ធផលកាប់បំផ្លាញចោលនឹងកន្លែង : ក្បាលស្បៃមុងចំនួន ០៦គ្រឿង, របាំងស្បៃមុងប្រវែង១,០០០ម៉ែត្រ, ចម្រឹងចំនួន៣០០ដើម,ល្បាលលបលូចំនួន

០៥គ្រឿង, បង្គោលឈូកចំនួន ១២កន្លែងស្មើ ៤៨ដើម និងលែងកូនត្រីចំរុះចំនួន ៣០ គីឡូ ក្រាម៕








No comments:

Post a Comment