នាព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម រ័ត្ន ស៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយ មូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បាន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការចាត់តាំង អនុវត្តទិសដៅភារកិច្ច សន្និបាតគណៈកម្មាធិការកណ្តាល លើក ទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា រាជធានី ភ្នំពេញ នៅសង្កាត់ព្រែកកំពឹស ដែលបានរៀបចំឡើងនៅ បរិវេណទីស្នាក់ការ គណៈកម្មាធិការគណបក្សសង្កាត់ព្រែក កំពឹស និងបានអញ្ជើញចូលរួមក្នុងឱកាសនោះរួមមាន លោក អ៊ុយ សុន អនុប្រធានក្រុមការងារ លោក ជុំ ឈាង ប្រធាន គណៈកម្មាធិការគណបក្សសង្កាត់ព្រែកកំពឹស ព្រមទាំង ឯកឧត្តម អស់លោកក្រុមការងារអមដំណើរ លោក លោកស្រី ក្នុងជួរគណៈកម្មាធិការគណបក្សសង្កាត់ គណៈសាខាបក្ស ប្រធានក្រុមបក្ស យុវជនសង្កាត់ សរុបទាំងអស់ចំនួន ៤៨២នាក់ (ស្រី២១៥នាក់)។
នៅក្នុងឱកាសនោះ ឯកឧត្តម រ័ត្ន ស៊ាង ក៏បាននាំយក អាហារសម្រន់ និងទឹកសុទ្ធ ចូលរួមបរិភោគរួមគ្នាជាមួយ សមាជិក សមាជិកាទាំងអស់ ប្រកបដោយភាពស្និទ្ធស្នាល និង បានឧបត្ថម្ភថវិកាជូនដល់ក្រុមការងារសង្កាត់-ភូមិ យុវជន និង កម្លាំងការពារសណ្តាប់ធ្នាប់ដែលបានចូលរួមក្នុងកម្មវិធីនា ឱកាសនោះគ្រប់ៗគ្នាផងដែរ៕
No comments:
Post a Comment