Tuesday, February 4, 2025

ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញជាអធិតីភាព ពិធីសូត្រមន្តសុំសេចក្តីសុខ អគារស្នាក់ការទីបញ្ជាការ ស្រាលថ្មី ។




នាព្រឹកថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តសៀមរាប បានដឹកនាំមន្រ្តីក្រោមឱវាទ រៀបចំ ពិធីសូត្រមន្តសុំសេចក្តីសុខ និងដាក់ឲ្យប្រើប្រាស់ទីស្នាក់ការ បញ្ជាការស្រាល ប្រចាំតំបន់កំសាន្ត Pub-Street ដែល មានទីតាំងនៅលើសួនច្បារទល់មុខសណ្ឋាគារតាព្រហ្ម កម្មពិធីនេះក៏មានការអញ្ជើញចូលរួមពីអាជ្ញាធរដែនដី និង សប្បុរសជនមួយចំនួនផងដែរ ។


ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់លោកនាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពល ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងទទួលបានការអនុញ្ញាតពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ក្រោម ការផ្តួចផ្តើមរបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន បាន ចាប់ផ្តើមសាងសង់ទីស្នាក់ការបញ្ជាការស្រាល ប្រចាំតំបន់ កំសាន្ត Pub-Street ក្នុងថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៤ និង បានបញ្ចប់ការសាងសង់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្នុង គោលបំណងបង្កើនភាពកក់ក្តៅដល់ប្រជាពលរដ្ឋផ្នែក សន្តិសុខ សុវត្ថិភាព និងងាយស្រួលក្នុងការអន្តរាគមន៍ជូន ប្រជាជនរស់នៅតំបន់នេះផងដែរ ។

គួរបញ្ជាក់ផងដែរថា ទីស្នាក់ការបញ្ជាការស្រាល ប្រចាំតំបន់កំសាន្ត Pub-Streetនេះ ក៏មានការចូលរួមឧបត្ថម្ភពី សប្បុរសជនមួយចំនួនរួមមាន៖

១.លោក សើ វណ្ណដា និងលោកស្រី ព្រេម សុគន្ធា ព្រមទាំង បុត្រ២.លោក ឡុង ចាន់រិទ្ធ និងលោកស្រី លឿម ស៊ីណា៣.លោក គង់ ឡាយហេង៤.លោក កង សុទ្ធី និងលោកស្រី ចាន់ ហ៊ុយជូ ព្រមទាំងបុត្រក្នុងឱកាសនេះ លោកឧត្តមសេនីយ៍មេបញ្ជាការ បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដី និងសប្បុរសជនដែល បានជួយឧបត្ថម្ភគាំទ្រដល់កងរាជអាវុធហត្ថខេត្តសៀមរាប និងសូមគោរពជូននូវពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈសុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ ។





























No comments:

Post a Comment