Saturday, February 15, 2025

ឧត្តមសេនីយ៍ត្រី សៀ ទីន ទទួលស្វាគមន៍ប្រតិភូសភា ពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប ឧត្តរមានជ័យ ធ្វើទស្សនកិច្ច សិក្សា អង្គភាពកងរាជអាវុធហត្ថខេត្តសៀមរាប !

 


ខេត្តសៀមរាប៖ នាព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំក្រុមការងារទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ ប្រតិភូសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប ឧត្តរមានជ័យ ដឹកនាំដោយឧកញ៉ាបណ្ឌិត ហ៊ុយ ភ្ញៀវ ប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តសៀមរាប ឧត្តរមានជ័យ ដើម្បីស្វែងយល់អំពី សកម្មភាពការងារ និងតួនាទីរបស់កងរាជអាវុធហត្ថ។ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានធ្វើបទបង្ហាញឆ្លើយតប ក្នុង កម្មវិធីបណ្តាញអាជីវកម្ម SROCC លើកទី១០ ក្រោម ប្រធានបទ "អ្វីជាកងរាជអាវុធហត្ថ ហើយមានតួនាទីអ្វីខ្លះ ចូលរួមថែរក្សារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ភ្ញៀវ ទេសចរណ៍ និងម្ចាស់អាជីវកម្ម ក្នុងខេត្តសៀមរាប” ព្រមទាំង មានការបង្ហាញនូវសកម្មភាពរបស់កងអន្តរាគមន៍ កងរាជអាវុធហត្ថខេត្ត អនុវត្តមេរៀនវាយលុកចូលអគារ ចាប់ ជនសង្ស័យដែលមានកាំបិត ដាវ និង មេរៀនសង្គ្រោះបឋម ដែលបានសិក្សារៀនសូត្រនាពេលកន្លងមក។




























No comments:

Post a Comment