នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ឧកញ៉ា លន់ ពៅ បាននាំ ទឹកបរិសុទ្ធចំនួន ៣០០កេស មកប្រគល់ជូនដល់អង្គភាព កងរាជអាវុធហត្ថខេត្តសៀមរាប ក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តសៀមរាប បានទទួលស្វាគមន៍ប្រកបដោយមនោ សញ្ចេតនាស្និទ្ធិស្នាល និងបានសម្តែងនូវអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះ ឧកញ៉ា លន់ ពៅ ដែលមានចិត្តសប្បុរស ជូន ដល់អាវុធហត្ថខេត្តសៀមរាប និងសូមជូនពរជួបតែពុទ្ធពរ ទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
No comments:
Post a Comment